Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនមនុស្ស ៣ នាក់

បានផុស

នៅ

សមត្ថកិច្ចអធិការស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរតាគី និងប៉ុស្តិ៍គោកឃ្មុំ ខេត្តបាត់ដំបង បានធ្វើការបង្ក្រាបករណីលួចលេងល្បែងស៊ីសងប្រជល់មាន់ ដោយឃាត់​ខ្លួនបាន​បុរស ៣ នាក់បញ្ជូនទៅស្នងការ។

អធិការស្រុកថ្មគោល លោក ផង់ សុភាព បានប្រាប់ថាប្រតិបត្តិការចុះបង្ក្រាប បានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៩ ខែមករា នៅចំណុចវាលស្រែបឹងព្រៃ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។

បុរសជនសង្ស័យទាំង ៣ នាក់ មានឈ្មោះ ស៊ុប សំអឿន អាយុ ៥៤ ឆ្នាំ ឈ្មោះ ព្រិល បុល អាយុ ៣៨ ឆ្នាំ អ្នកទាំងពីរស់នៅស្រុកបាណណន់ និងម្នាក់ទៀតមានឈ្មោះ ប៊ុន លី អាយុ ៥៤ ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

វត្ថុតាមដែលឃាត់បាន មាន មាន់៥ក្បាល និងសម្ភារៈសង្វៀនមាន់មួយចំនួនទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម