ព័ត៌មានជាតិ
វិមានឯករាជ្យថ្មីកណ្តាលក្រុងបាត់ដំបង ក្លាយជាឋានសួគ៌ស្រូបទាញកំណើនភ្ញៀវទេសចរ
សមិទ្ធិផលថ្មីចុងក្រោយជាប្រវត្តិសាស្ត្រមួយនៅលើទឹកដីខេត្តបាត់ដំបងគឺ វិមានឯករាជ្យ ត្រូវបានមតិមហាជនព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបងបានលើកឡើងថា ជាឋានសួគ៌ស្រូបទាញកំណើនភ្ញៀវទេសចរមកកម្សាន្ត។



ការលើកឡើងបែបនេះ ខណ:ប៉ុន្មានថ្ងៃមកនេះមានមនុស្សម្នាបានសម្រុកមកលេងកម្សាន្តនៅវិមានឯករាជ្យក្នុងខេត្តបាត់ដំបងដែលបានសាងសង់រួចរាល់ និងបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួមហាផ្ទៃ។
អ្នកស្រី សួន ចាន់ថា និងសាច់ញាតិដែលមកពីស្រុកបាណន់បានមកលេងកម្សាន្តលើកឡើងថា អ្នកស្រីរីករាយដែលបានឃើញទិដ្ឋភាពការប្រែប្រួលរីកចម្រើននៅលើទឹកដីខេត្តបាត់ដំបងជាទឹកដីកំណើតក្នុងដំណាក់ចុងក្រោយនេះ។
ស្រ្តីរូបនេះប្រៀបធៀបសួនវិមានឯករាជ្យថ្មីដែលបានលេចរូបរាងកណ្តាលក្រុងបាត់ដំបង ដូចទៅនឹងសួនមុខវាំងនៅរាជធានីភ្នំពេញដែលជាទីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។



មន្ត្រីនៃមន្ទីរទេសចរណ៍ លោក ហម អរុណ បានឲ្យដឹងដែរថា នេះជាសមិទ្ធិផលថ្មីចុងក្រោយ ក្នុងចំណោមសមិទ្ធផលនានា ដែលត្រូវបានសាងសង់រួចរាល់កន្លងទៅដែលត្រូវបានកើតឡើងពីការខិតខំប្រឹងប្រែងពីរដ្ឋបាលខេត្ត។
លោកបន្តថា សមិទ្ទិផល “វិមានឯករាជ្យ” ជាមេដែកដ៏ធំនៅកណ្តាលក្រុងសម្រាប់ឆក់យកកំណើនភ្ញៀវទេសចរឲ្យកាន់តែមានកំណើនខ្ពស់នៅក្នុងខេត្តបាត់ដំបង។
យ៉ាងណាមិញ បើតាមមន្ត្រីមានសមត្ថកិច្ច ការធ្វេីចរាចរណ៍ទៅមកនៅជុំវិញបរិវេណសួនវិមានឯករាជ្យពីអ្នកបញ្ជាយានយន្តនៅមិនទាន់យល់ពីការធ្វេីចរាចរណ៍នៅឡេីយ កត្តានេះតម្រូវឲ្យមានវត្តមានរបស់មន្រ្តីនគរបាលចរាចរណ៍នៅប្រចាំការជាប់ជាប្រចាំ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


