ព័ត៌មានជាតិ
តើកូនៗរបស់សម្ដេច សុខ អាន កាន់តំណែងអ្វីខ្លះនៅអាណត្តិទី៧នេះ?
នៅក្នុងនីតិកាលទី៧នេះ កូនប្រុសទាំង៤រូបរបស់សម្ដេចវិបុលសេនា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលតំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលក្នុងនោះមានកូនប្រុសម្នាក់ គឺជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

អាណត្តិទី៧នេះ លោក សុខ សូកេន ទទួលបានតំណែងធំជាងគេក្នុងចំណោមកូនប្រុសទាំង៤ របស់សម្ដេច សុខ អាន។ ដើមឡើយ បន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិននៅឆ្នាំ២០១៥ នៅក្នុងឆ្នាំ២០១៦ លោក សុខ សូកេន ទទួលបានតំណែងត្រឹមជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះ។ បន្តបំពេញការងារមកដល់ឆ្នាំ២០២០ លោកទទួលបានការដំឡើងតំណែងពីអនុរដ្ឋលេខាធិការទៅជារដ្ឋលេខាធិការក្រសួងការបរទេស។ លោកបន្តបំពេញការងារក្នុងនាមជារដ្ឋលេខាធិការក្រសួងការបទេស ចាប់ពីពេលទទួលបានការតែងតាំងនៅពាក់កណ្ដាលទីអាណត្តិទី៦ ដល់ចប់អាណត្តិ។ សម្រាប់អណត្តិទី៧នេះ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ចំណែក កូនប្រុស៣រូបទៀតរបស់សម្ដេច សុខ អាន ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងស្ថាប័នចំនួន៣ផ្សេងៗគ្នាដូចជា លោក សុខ ពុទ្ធិវុធ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
មែនទែនទៅ លោកសុខ ពុទ្ធិវុធ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍លើកដំបូង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ដោយលោកបន្តកាន់ការជារដ្ឋលេខាធិការពេញមួយអាណត្តិទី៦តែម្ដង។ យ៉ាងណា តំណែងរបស់លោក សុខ ពុទ្ធិវុធ ត្រូវអស់នៅពេលដែលព្រះមហាក្សត្រទ្រង់បញ្ចប់តំណែងរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីតែងតាំងរាជរដ្ឋាភិបាលអាណត្តិទី៧។ ផ្អែកតាមចំណេះដឹង បទពិសោធន៍ការងារនាពេលកន្លងមក ក្នុងអាណត្តិទី៧នេះ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់តែងតាំងលោក សុខ ពុទ្ធិវុធ ឱ្យកាន់ការងារជារដ្ឋលេខាធិការនៅក្រសួងប្រៃសណីយ៍បន្តទៀត។

ចំណែក លោក សុខ សូកាន វិញ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក សុខ សូកាន បងប្រុសភ្លោះរបស់លោក សុខ សូកេន។ ក្នុងអាណត្តិទី៧នេះ លោក សុខ សូកាន ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តទៀត ខណៈដែលតំណែងនេះ លោកទទួលបានការតែងតាំងជាលើកដំបូងម្ដងរួចមកហើយនៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

ដោយឡែក លោក សុខ សង្វារ ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ ក្នុងអាណត្តិទី៧នេះ លោក សុខ សង្វារ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ មុនទទួលបានតំណែងរដ្ឋលេខាធិការនេះ ក្នុងកំឡុងខែធ្នូ ឆ្នាំ២០២០ កូនប្រុសពៅសម្ដេច សុខ អាន រូបនេះ ធ្លាប់ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

នៅក្នុងចំណោមកូនៗរបស់សម្ដេច សុខ អាន ទាំងអស់ គឺមានតែកូនប្រុសប៉ុណ្ណោះ ដែលមានឧបនិស្ស័យបំពេញការងារជាមន្ត្រីរាជការ ដោយឡែកសម្រាប់អ្នកស្រី សុខ សូម៉ា ដែលកូនស្រីច្បងបង្អស់របស់សម្ដេច សុខ អាន មិនមាននិស្ស័យខាងមន្ត្រីរាជការនោះទេ តែបែរជាមាននិស្ស័យជាមួយខាងជំនួញជួញដូរទៅវិញ។

សូមគូសបញ្ជាក់ថា សម្ដេច សុខ អាន និង លោកស្រីថេង អាយអាន្នី មានកូនស្រីប្រុសចំនួន៥រូបគឺ កូនទី១អ្នកស្រីសុខ សូម៉ា កូនទី២ លោក សុខ ពុទ្ធិវុធ កូនទី៣ លោក សុខ សូកាន ដែលជាបងប្អូនភ្លោះជាមួយកូនទី៤ លោក សុខ សូកេន និងកូនទី៥ គឺលោក សុខ សង្វារ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


