ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍ ៖ កម្ពុជា-ហ្វីលីពីន ចាប់ដៃអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមជាសមិទ្ធផលរបស់រដ្ឋាភិបាលថ្មី
កម្ពុជា-ហ្វីលីពីន បានបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម នៅល្ងាចថ្ងៃទី ០៥ ខែ កញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន។

ការចុះអនុស្សរណ:យោគយល់នេះ ត្រូវបានធ្វើឡើងរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា ជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចុះអនុស្សរណៈរវាងកម្ពុជា និងហ្វីលីពីននេះ គឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលដឹកនាំក្រុមការងារ រួមទាំងសភាពាណិជ្ជកម្មចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ នេះបង្ហាញឱ្យឃើញនូវការពង្រឹងការវិនិយោគរបស់កម្ពុជា ពីបណ្តាប្រទេសអាស៊ានជាការចាំបាច់ក្នុងការពង្រីកសក្តានុពលក្នុងតំបន់ តាមរយៈបង្កើនការវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែមានការរីកចម្រើន ខណៈដែលវិបត្តិសេដ្ឋកិច្ចសកលកំពុងញាំញី និងជះឥទ្ធិពលមិនល្អដល់សេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ាន។
អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កន្លងមកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា ហ្វីលីពីន នៅមានកម្រិតនៅឡើយ បើប្រៀបធៀបជាមួយប្រទេសថៃ វៀតណាម និងសិង្ហបុរីជាដើម៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


