ព័ត៌មានជាតិ
ក្រសួងឱ្យបើកទ្វារទឹករំដោះបរិមាណទឹកកុំឱ្យជន់លិចរាជធានីភ្នំពេញនៅរដូវវស្សានេះ
ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ បានណែនាំឱ្យមន្ត្រីជំនាញធ្វើការបើកទ្វារទឹកទាំងអស់កាត់បន្ថយបរិមាណទឹកក្នុងធាចំនួន ១ ៣០០ ម៉ែត្រគូបក្នុង១វិនាទីកុំឱ្យមកកៀកនឹងរាជធានីភ្នំពេញជន់លិចតំបន់ព្រលានយន្តហោះថ្មី និងជន់លិចផ្លូវក្រវាត់ក្រុងទី៣។

ការណែនាំបែបនេះគឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី ៥ ខែកញ្ញា នៅទីស្តីការក្រសួង ធនធានទឹក និងឧតុនិយមក្រោមវត្តមានលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។
នៅក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការងាររំដោះជំនន់ទឹកភ្លៀងឱ្យទៅតាមប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និងតាមគ្រប់ច្រកទាំងអស់ចេញពីរាជធានីភ្នំពេញកុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា លោក ចាន់ ស៊ីណាត បានចាត់វិធាការអនុវត្តភ្លាមៗ ក្នុងការដោះស្រាយមិនឱ្យរាជធានីភ្នំពេញទទួលរងនូវគ្រោះហានិភ័យដោយសារទឹកជំនន់ក្នុងរដូវវស្សា និងឈានទៅអនុវត្តផែនការការងាររយៈពេលមធ្យមដោយធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធដោះទឹកទាំងឡាយដើម្បីធ្វើការបញ្ចប់នូវជំនន់គ្រប់ប្រភេទក្នុងទីក្រុងភ្នំពេញ និងទីក្រុងរណប។

លោក ចាន់ ស៊ីណាត ក៏បានចាត់ឱ្យមន្រ្តីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលសហការគ្នាធ្វើការបើកមុខទឹកទាំងអស់ចាប់ពីតំបន់ផ្នែកខាងលើកំពង់ទួលទឹកថ្លាទៅទល់នឹងតំបន់រលាំងជ្រៃទាំងសងខាងដោយកាត់បន្ថយបរិមាណទឹកក្នុងធាចំនួន ១ ៣០០ ម៉ែត្រគូបក្នុងវិនាទីកុំឱ្យមកកៀកនឹងរាជធានីភ្នំពេញ ចូលដល់តំបន់ X1 ជន់លិចតំបន់ព្រលានយន្តហោះថ្មី និងជន់លិចផ្លូវក្រវាត់ក្រុងទី៣។
ចំពោះមុខបំផុតក្រសួងធនធានទឹក និងឧតុនិយមនឹងត្រូវចាត់ឱ្យដំណើរការឡើងវិញលើប្រព័ន្ធប្រឡាយ៩២ ប្រព័ន្ធប្រឡាយ៩៤ ប្រព័ន្ធប្រឡាយ៩៦ ប្រព័ន្ធប្រឡាយខ្សាច់ដែលត្រូវជួយរំដោះទឹកឱ្យបានលឿនបំផុតចេញពីបណ្តាតំបន់ទាំងអស់ដែលនៅកៀកនឹងរាជធានីភ្នំពេញ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


