ព័ត៌មានជាតិ
អ្នកលក់ម្ហូបក្នុងភូមិ អាចរកប្រាក់ចំណេញមិនក្រោម១០មុឺនរៀលក្នុងមួយថ្ងៃ
ស្រ្តីវ័យ២៧ឆ្នាំម្នាក់បានចាប់មុខរបរលក់ម្ហូបក្នុងភូមិអាចរកប្រាក់ចំណេញមិនក្រោម១០មុឺនរៀលក្នុងមួយថ្ងៃដោយមិនបាច់ប្រឹង។

ប្អូនស្រី ធី ដា រស់នៅផ្ទះជួលក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងថា ប្អូនស្រីបានចាប់របរលក់ម្ហូបរាល់ថ្ងៃនេះតាមការណែនាំពីម្តាយបង្កើត។ ធី តា បានបន្តទៀតថា រាល់ថ្ងៃដែលប្អូនលក់ម្ហូបក្នុងភូមិនេះគឺមានត្រីអាំង កង្កែបអាំង ខ្យងស្ងោ និងបាយកញ្ចប់។ ក្នុងរបរនេះគឺប្អូនស្រីត្រូវភ្ញាក់ពីម៉ោង៤ភ្លឺដើម្បីទៅទិញត្រីសាច់នៅផ្សារច្បារអំពៅដែលមានចម្ងាយ២គីឡូម៉ែត្រពីផ្ទះដែលប្អូនស្នាក់នៅ។ ហើយត្រឡប់មកវិញចាប់ផ្តើមធ្វើគ្រឿងសម្រាប់ប្រឡាក់កង្កែបរួមទាំងខ្យង និងរៀបចំអាំងត្រីចាប់ពីម៉ោង៩ព្រឹក។

ធីតា បញ្ជាក់ថា ប្អូននឹងចាប់របរលក់ម្ហូបក្នុងភូមិនេះជារៀងរហូត ព្រោះបានចំណេញប្រាក់មិនក្រោម១០មុឺនរៀលឡើយក្នុងមួយថ្ងៃ ហើយម្យ៉ាងទៀតនៅមុខផ្ទះដែលងាយស្រួលបំផុត៕
អត្ថបទ៖ នរា


-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


