Connect with us

ព័ត៌មានជាតិ

កម្ពុជាបន្តធ្លាក់ភ្លៀងមួយសប្តាហ៍ខាងមុខ ដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាប

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ដោយសារឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទាំង ៣ របស់កម្ពុជា ដែលមានតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ខណៈនៅសមុទ្រនឹងមានភ្លៀងខ្យល់ ដែលធ្វើឱ្យមានរលកសមុទ្រពីមធ្យមទៅបង្គួរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម