ព័ត៌មានជាតិ
ដើមឆ្នាំ២០២១នេះ នៅលើផ្លូវ៦០ម៉ែត្រ មានគ្រោះថ្នាក់ចារចរណ៍៣លើកស្លាប់ម្នាក់របួស២នាក់
តាមប្រភពពីលោកអនុសេនីយ៍ឯក ស៊ិន អ៊ឹង អនុប្រធានផ្នែកចរាចរណ៍នគរបាលខណ្ឌមានជ័យបានប្រាប់កម្ពុជាថ្មីថា ករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រក្នុងទឹកដីខណ្ឌមានជ័យរាជធានីភ្នំពេញកើតឡើង៣លើកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសមធ្យម។
លោកអនុប្រធានផ្នែកបន្តថា ករណីដែលធ្ងន់ធ្ងរ១ករណីនោះគឺរថយន្តធំបុកអ្នកបើកបរម៉ូតូបណ្តាលស្លាប់ម្នាក់ចំណែករងយន្តបង្កបានបើកគេចបាត់។ ដោយឡែក២ករណីទៀតនោះគឺម៉ូតូបុកជាមួយម៉ូតូបង្កឲ្យរងរបួស៣នាក់។

លោក ស៊ិន អ៊ឹង បន្តថា កំណាត់ផ្លូវ៦០ម៉ែត្រដែលតភ្ជាប់ពីរង្វង់មូលក្បាលថ្នល់ដល់ផ្លូវជាតិលេខ២ព្រំប្រទល់ខណ្ឌដង្កោគឺជាផ្លូវធំទូលាយប៉ុន្តែក៏សម្បូរទៅដោយរថយន្តធុនធំដឹកដីចាក់តាមការដ្ឋានដែលស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រនេះ។ ចំពោះការបើកបររបស់រថយន្តធំវិញគឺអ្នកបើកបរគាត់ឃើញផ្លូវធំហើយរលោងស្អាតធ្វើឲ្យគាត់ជាន់ហ្គែរ៍ម៉ាឆ្ងាញ់ទើបបង្កគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

លោកអនុប្រធានផ្នែកចរាចរណ៍នគរបាលខណ្ឌមានជ័យបានសំណូមពរដល់អ្នកបើកបរទាំងអស់សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាព្រោះបើគ្រោះថ្នាក់ទៅគឺមានតែស្លាប់និងរបួសធ្វើឲ្យក្រុមគ្រួសារជួបទុក្ខវេទនាខ្លាំងណាស់។ពិសេសគឺអ្នកបើកបររថយន្តធុនធំសូមកុំបើកបរលឿនពេក។ព្រោះជួបរឿងគ្រោះថ្នាក់ច្រើនណាស់៕
អត្ថបទ ៖ នរា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


