ព័ត៌មានជាតិ
ផ្ទៀងផ្ទាត់គ្រប់ដំណាក់កាលលើក្បាច់រចនា សំណង់ពន្លាជាតិកម្ពុជាក្នុងពិព័រណ៍ចិន-អាស៊ាន
ការសាងសង់ពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍សម្រាប់ត្រៀមសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២០ ត្រូវបានមន្រ្តីកម្ពុជាអះអាងថា ត្រូវបានផ្ទៀងផ្ទាត់គ្រប់ដំណាក់កាលលើក្បាច់រចនា ស្របតាមរចនាបថរបស់កម្ពុជាមានឲ្យមានការចន្លោះប្រហោងនោះទេ។

ក្នុងអំឡុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ពន្លាជាតិ ផ្ទះរួម និងស្តង់ពិព័រណ៍ពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ម លោក ស៊ាង ថៃ បានណែនាំដល់ក្រុមការងារសាងសង់ដែលរួមមានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់ផ្ទៀងផ្ទាត់គ្រប់ដំណាក់កាលលើក្បាច់រចនាស្របតាមរចនាបថរបស់កម្ពុជា និងសង្កត់ធ្ងន់លើការត្រួតពិនិត្យពាក្យពេចន៍ តួអក្សរ ការប្រើប្រាស់រូបភាពផ្សេងៗ។


សូមបញ្ជាក់ថា ក្នុងពិព័រណ៍ ចិន-អាស៊ាន លើកទី២០ នេះ កម្ពុជាបានសាងសង់ពន្លាជាតិមួយទំហំសរុប ១៨០ ម៉ែត្រការ៉េ នៅក្នុងតំបន់ B សាងសង់ផ្ទះរួមមួយទំហំ ៣៦ម៉ែត្រការ៉េ នៅតំបន់ D និងមានស្តង់ពាណិជ្ជកម្មចំនួន ៨៤ស្តង់ មានក្រុមហ៊ុនកម្ពុជាចូលរួមចំនួន ៥៥ក្រុមហ៊ុន ជាប់លំដាប់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសចូលរួមចំនួន ៤០ ប្រទេស៕
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


