Connect with us

ព័ត៌មានជាតិ

ស្នងការរងខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប

បានផុស

នៅ

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុច ឃុំផាត់សណ្តាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារ ព្រមទាំងសហការរី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច បឹងម៉ាក្រោយភូមិនាងសាវជាប់ព្រំប្រទល់កន្លែងអភិរក្សលេខពីរស្ទួន និងចំណុចចុងព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

រូបភាព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ធំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដឹកនាំកម្លាំងចម្រុះចុះចេញប្រតិបត្តិការរបស់លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល នៅបឹងទន្លេសាបទទួលបានលទ្ធផលដូចជា បង្ករសំណុំរឿងបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅ និងកន្លែងរួមមាន របាំងសាច់អួនចំនួន០៤ របាំងប្រវែង១២០០ម៉ែត្រ ឡុកចំនួន ១២គ្រឿង លប/លូចំនួន១២មាត់ បង្គោលចំនួន៧៥០ដើម និងបានចាក់លែងត្រីស្រស់ចំរុះចំនួន១៥គីឡូក្រាមចូលទន្លេវិញ។ ដោយឡែក សម្រាប់ការប្រើមធ្យោបាយធ្វើដំណើរចុះបង្ក្រាបមាន ការណូតចំនួន០៧គ្រឿង ប្រើប្រេងអស់ចំនួន២១០លីត្រ និងកម្លាំងចូលរួមសរុបចំនួន២៨នាក់។

រូបភាព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្ត ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនេសាទដែលប្រើប្រាស់ជាលក្ខណៈទ្រង់ទ្រាយធំ និងហួសដែនកំណត់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះមុខរបររបស់ខ្លួននៅតាមទីតាំងណាមួយក្នុងបឹងទន្លេសាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម