ព័ត៌មានជាតិ
កម្លាំងចម្រុះ ចាប់ផ្តើមចុះពិនិត្យយានជំនិះអត់បង់ពន្ធ នៅទូទាំងក្រុងព្រះសីហនុ
លោក ប៉ែត ចក់ អនុប្រធានសាខាពន្ធដារខេត្ត នាព្រឹកថ្ងៃទី ០២ខែកុម្ភៈឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើការត្រួតពិនិត្យយានយន្តមធ្យោបាយ គ្រប់ប្រភេទនៅតាមគោលដៅនានាទូទាំងក្រុងព្រះសីហនុ។
លោក ប៉ែត ចក់ អនុប្រធានសាខាពន្ធដារខេត្តបានលើកឡើងឲ្យដឹងថា គណៈកម្មការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០នេះ ក្នុងគោលបំណង ពង្រឹងនូវច្បាប់សារពើពន្ធនិងអនុលោមភាពនៃការបង់ពន្ធចំពោះការបង់ពន្ធលើមធ្យោបាយយានយន្តគ្រប់ប្រភេទគឺចាប់ផ្ដើមបង់នៅខែមិថុនារហូតដល់ ខែវិច្ឆិកាជារៀងរាល់ឆ្នាំដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបង់ពន្ធឲ្យបានគ្រប់ៗគ្នាលើមធ្យោបាយយានយន្តរបស់បងប្អូនដើម្បីកុំឱ្យមានការផាកពិន័យនាំឲ្យខាតបង់ថវិកាច្រើន។

ចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណាដែលល្មើសក្នុងពេលត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្ត(ការិយាល័យ ចរាចរណ៍ផ្លូវគោក) ត្រូវធ្វើកំណត់ហេតុរក្សាទុកនិងថែរក្សា។ នៅពេលដែលម្ចាស់មធ្យោបាយដឹកជញ្ចូនបំពេញកាតព្វកិច្ចសារពើពន្ធរួចរាល់ទើបអនុញ្ញាតឱ្យមធ្យោបាយនោះធ្វើចរាចរឡើងវិញបាន ហើយការអនុវត្តច្បាប់ត្រួតពិនិត្យនេះនិងធ្វើឡើងទូទាំងក្រុង ស្រុក នៃខេត្តព្រះសីហនុ។

គួររំលឹកផងដែរថា កន្លងមករយៈ២ទៅ៣ខែចុងឆ្នាំ២០២០ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទបាននាំគ្នាទៅធ្វើការបង់ពន្ធផ្លូវលើយានយន្តរបស់ខ្លួននៅតាមធានាគារអេស៊ីលីដាឬសាខាពន្ធដាខេត្តច្រើនកុះករគួរឲ្យកត់សម្គាល់ ចំណុចនេះសរបញ្ជាក់ឲ្យឃើញថាបងប្អូនជាម្ចាស់យានយន្តយល់ដឹងនូវច្បាប់ សារពើពន្ធ ដែលជាកាតព្វកិច្ចរបស់ខ្លួន។ ប៉ុន្តែរទោះជាយ៉ាងនេះក្តីក៏មានការលើកឡើងថាខេត្តព្រះសីហនុរថយន្តដែលលួចលាក់នាំចូលដោយខុសច្បាប់ ក៏ដូចជារថយន្តដែលមិនបានបង់ពន្ធផ្លូវមានចំនួនច្រើន ដោយរថយន្តទាំងនោះភាគច្រើនជារថយន្តដឹកទំនិញធំៗ និងរថយន្តដឹកដីកំពុងធ្វើចរាចរណ៍ ធ្វើអាជីវកម្មយ៉ាងរលូនលើដងផ្លូវ ជាមួយនិងស្លាកលេខ ក៏ដូចជាពន្ធគយ(ម៉ាញែត)បិទលើកញ្ចក់គ្រប់គ្រាន់ប៉ុន្តែ ទាំងស្លាកលេខ ក៏ដូចជា ម៉ាញែត របស់គយទាំងនោះ(គ្មានគល់បញ្ជីរ)នៅក្នុងក្រសួងសេដ្ឋកិច្ច ហិរញវត្ថុនោះទេ នេះបើតាមការប្រាប់ឲ្យដឹងពីមន្ត្រីប៉ូលិសចរាចរណ៍ដែលអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំលើដងផ្លូវសាធារណៈតែអ្វីដែលជាការកត់សម្គាល់នោះរថយន្តដឹកទំនិញ ក៏ដូចជារថយន្តដឹកដីទាំងនោះគេមិនដែលឃើញមានមន្ត្រីគយនិងរដ្ឋាករក៏ដូចជាមន្ត្រីពន្ធដាខេត្តព្រះសីហនុចុះធ្វើការត្រួតពិនិត្យដើម្បីមានចំណាត់ការតាមផ្លូវ ច្បាប់អ្វីនោះឡើយ៕
អត្ថបទ ៖ កោះពស់


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី