ព័ត៌មានជាតិ
មោទកភាពជាតិកើតមាន នៅពេលកម្ពុជាមានសុខសន្តិភាព
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ មានប្រសាសន៍បញ្ជាក់ថា មោទកភាពជាតិ គឺកើតមានឡើងនៅពេលដែល កម្ពុជាយើងមានសុខសន្តិភាពពេញលេញ ដូច្នេះសូមទាំងអស់គ្នា ថែរក្សាសន្តិភាពឱ្យបានគង់វង្ស។

ការលើកឡើងនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣នេះ ខណៈលោក តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីវាយគង ទូងស្គរ និងគោះត្រដោក ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

លោក កើត ឆែ មានប្រសាសន៍ថា នៅពេលជាតិសាសន៍មួយ ត្រូវបានពិភពលោកទទួលស្គាល់ ដោយយកព្រលឹងវប្បធម៌របស់ជាតិ ទៅដាក់ចូលជាបេតិកភណ្ឌពិភពលោក យើងពិតជាមានមោទកភាពណាស់។ លោកបន្តថា មោទនភាពជាតិ កើតមាននៅពេលដែលកម្ពុជាយើងមានសុខសន្តិភាព មោទនភាពជាតិនេះ តាមបទពង្សាវតាខ្មែរ យើងបានបាត់បង់យូរឆ្នាំមកហើយ តែពេលនេះកម្ពុជាមានមោទកភាពជាតិឡើងវិញ។ បើគ្មានសន្តិភាព យើងគិតថា មោទកភាពជាតិនេះ គឺមិនមានទេ បើគ្មានសន្តិភាពយើងក៏គ្មានមោទកភាពជាតិដែរ។ យើងត្រូវចងចាំថា អ្វីដែលយើងមាននៅពេលនេះ គឺកើតឡើងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តវីរភាពរបស់ សម្ដេចតេជោ ហ៊ុនសែន នាំជាតិកម្ពុជាទៅរកភាពសុខសាន្តរុងរឿង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យកូនចៅរបស់យើងរស់នៅក្នុងសន្តិភាព ក្នុងសេចក្តីថ្លៃថ្នូរ នាំជាតិមាតុភូមិនៅកាន់គោលដៅដែលយើងចង់បាន។

លោក កើត ឆែ សុំឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ថែរក្សាតម្លៃសន្តិភាពឱ្យបានគង់វង្សទោះបីក្នុងតម្លៃណាក៏ដោយ។ ត្រូវតែមានឯកភាពជាតិ ដើម្បីជ្រងទង់ជាតិ ឈានទៅរកគោលដៅដែលយើងចង់បាននៅពេលអនាគត។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ របស់ជាតិខាងលើនេះ កាលពីថ្ងៃទី១៨ កញ្ញា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ ដោយបានណែនាំអោយ គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រសហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ សូមរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅគ្រប់ទីកន្លែងសាធារណៈ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យចង់ទង់ជាតិនៅគ្រប់ទីតាំង និងគប់លំនៅឋាន។ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយទូរទស្សន៍ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប និងថតវីឌីអូនូវរាល់សកម្មភាព និងទិដ្ឋភាពជាក់ស្តែងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


