ព័ត៌មានជាតិ
ពលរដ្ឋជិតមួយរយគ្រួសារស្នើសុំអាជ្ញាធរជួយដោះស្រាយសំណង់ខ្លះអភិវឌ្ឍប៉ះពាល់ធ្វើស្រែមិនកើត
ប្រជាពលរដ្ឋនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលមានដីស្រែអាស្រ័យផលក្នុងអាងកន្សែងប្រមាណជាង៦២គ្រួសារកាលពីព្រឹកថ្ងៃទី២១កញ្ញា ២០២៣បាននាំគ្នាកាន់បដា និងរូបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននៅលើខ្នងអាងកន្សែងអោយអាជ្ញាធរ និងប្រមុខរដ្ឋាភិបាលជួយធ្វើយ៉ាងអោយពួកគាត់បានសំណងខ្លះពីការអភិវឌ្ឍអាងមិនអាចអោយពួកគាត់ធ្វើស្រែអស់ជាច្រើនឆ្នាំប៉ះពាល់សេដ្ឋកិច្ចគ្រួសារ។

យោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋក៏ដូចជាខ្លឹមសារក្នុងបដាបានឲ្យដឹងថា នៅក្នុងឃុំសឹង្ហតកូនតចៅតាំងពីដូនតាហើយបានធ្វើស្រែក្នុងអាងកន្សែងនាពេកបច្ចុប្បន្នតាំងពីមុនសម័យខ្មែរក្រហមរហូតដល់សម័យខ្មែរក្រហមបានយកទីតាំងដីស្រែរបស់ពួកគាត់ធ្វើជាអាងស្តុបទឹកលុះក្រោយសម័យខ្មែរក្រហមពួកគាត់បានមកអាស្រ័យផលធ្វើស្រែឡើងវិញ ដោយមួយគ្រួសារខ្លះបីហិចតា ខ្លះ៧ហិកតាសរុបស្រែក្នុងអាងកន្សែងរបស់ពលរដ្ឋនានជាង១០០ហិចតាដោយអាងនេះមិនមានទឹកអ្វីឡើយស្រាបតែក្រោយមកនៅចន្លោះឆ្នាំ២០០៨ទៅ២០១០ រដ្ឋធ្វើការអភិវឌ្ឍន៍អាងកន្សែងពួកគាត់ក៏យល់ព្រមអោយអភិវឌ្ឍន៍តែក្រោយមកក៏មានទឹកក្នុងអាងដោយមិនមានការបង្ហៀរទឹកចេញពីអាងជាហេតុធ្វើអោយពួកគាត់មិនអាចធ្វើស្រែបានអស់រយៈពេលច្រើនឆ្នាំ ដែលជាហេតុហើយនាំអោយពួកគាត់មានបញ្ហាជាខ្លាំងដោយមិនមានដីស្រែផ្សេងបង្កបង្កើនផលសម្រាបផ្គត់ផ្គងជីវិភាពរស់នៅស្របពេលដែលបច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចរកសុីលក់ដូរជួកការលំបាកខ្លាំងផង។

ពួកគាត់បានលើកឡើងទៀតថាបើរដ្ឋអភិវឌ្ឍពួកគាត់មិនជំទាស់ទេតែសូមអោយៈួកគាត់បានអាស្រ័យផលឬមានការដោះស្រាយសំណង់ខ្លះឃូនពួកគាត់ដូចអ្នកនៅផ្នែកខាងលើអាងដែលរ្ឋបានដោះស្រាយសំណងជូន។
ទាក់ទងនិងការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើលោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅបានអោយដឹងថាអាងកន្សែងគឺជាអាងដែលបង្សល់ពីសម័យប៉ុល ពតហើយក្រោយមកពលរដ្ឋដែលមានដីស្រែនៅក្នុងបាតអាងដែលមានផ្ទៃ១៤៤ហិកតាជាងបានយល់ព្រមប្រគល់ជូនរដ្ឋ (ក្រសួងធនធានទឹក) ដើម្បីអភិវឌ្ឍហើយក្រសួងបានចុះបញ្ជីអាងកន្សែងជាកម្មសិទ្ធនិងបានធ្វើអាងនេះជាខ្នាតធំដោយបានកម្ចីពីកូរ៉េហើយបានធ្វើការពង្រីកផ្ទៃអាងដែលមានការដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋដទៃទៀតក្រៅពី១៤៤ហិកតាជាង។
ដោយសារតែឃើញមានការដោះស្រាយជូនពលរដ្ឋក្រៅពី១៤៤ហិកតាជាទើបធ្វើអោយពួកគាត់ដែលស្ម័គ្រចិត្តប្រគល់ជូនរដ្ឋនាំគ្នាតវ៉ា ដែលអាជ្ញាធរមិនអាចដោះបានឡើយ៕
អត្ថបទ៖ អពៅ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


