Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំប្រទេស និងបុគ្គលល្បីណាខ្លះ បានមកទស្សនាប្រាសាទអង្គរវត្ត?

បានផុស

នៅ

ពិភពលោកបានចាត់ទុក កម្ពុជា ជាទឹកដីពោរពេញដោយតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌ ដ៏គួរឱ្យភ្ញាក់ផ្អើល។ បើរាប់ចាប់តាំងពីពេលវេលាដែលពិភពលោក ចាប់ផ្តើមមានការផ្សារភ្ជាប់គ្នា រវាងប្រទេសប៉ែកអាស៊ីអាគ្នេយ៍ និងអឺរ៉ុប កម្ពុជាបានអូសទាញអ្នកល្បីៗនៅជុំវិញពិភពលោកមកជាបន្តបន្ទាប់ រួមមានទាំងថ្នាក់ដឹកនាំកំពូលប្រទេស តារាល្បីៗ តារាសម្ដែង តារាចម្រៀង និងសូម្បីតែកីឡាករល្បី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរមកកាន់កម្ពុជា របស់បុគ្គលល្បីៗទាំងអស់ មានច្រើនខ្លាំងណាស់ តែនៅពេលនេះ កម្ពុជាថ្មីសូមលើកយកតែបុគ្គលសំខាន់ៗមួយចំនួន ក្នុងចំណោមអ្នកទាំងនោះ ដែលបានទៅទស្សនាប្រាសាទអង្គរវត្តប៉ុណ្ណោះ។

១. លោក Charlie Chaplin
នៅអំឡុងខែមេសា ឆ្នាំ១៩៣៦ លោក Charlie Chaplin ដែលត្រូវបានគេស្គាល់ថាជាស្តេចកំប្លែង និងជាតារាសម្តែងដ៏ល្បី រួមជាមួយនឹងតារាសម្តែង Paulette Goddard បានធ្វើដំណើរកម្សាន្តមកកាន់ទីក្រុងភ្នំពេញ និងប្រាសាទអង្គរវត្ត។

២. លោកស្រី Jacqueline Kennedy Onassis
អតីតលោកជំទាវទី១របស់អាមេរិក ដែលគេស្គាល់ថាជា​អ្នកធ្វើការខាងសង្គម ជាអ្នក​និពន្ធ និងជាអ្នក​ថត​រូបមួយរូប ដែលល្បីល្បាញខ្លាំង ក្នុងសតវត្សទី២០ បានបំពេញក្តីស្រមៃរបស់ខ្លួន មកទស្សនាប្រាសាទអង្គរវត្ត អំឡុងខែវិច្ឆិកា ឆ្នាំ១៩៦៧ ។

៣. ព្រះអង្គម្ចាស់ អាគីហុីណូ និងអគ្គមហេសី Kiko
ក្នុងពេលវេលាបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃ នៅកម្ពុជា ព្រះអង្គម្ចាស់របស់ជប៉ុន Akishino និងអគ្គមហេសី Kiko បានយាងមកកាន់ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមិថុនា ដើម្បីទស្សនារមណីយដ្ឋាន បុរាណអង្គរ។ ឯរូបថតមួយសន្លឹកនេះ គឺពួកទ្រង់ថតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០១ ។

៤. តារាសម្តែង អេនជេលីណា ជូលី (Angelina Jolie)
អេនជេលីណា បានមកលេងប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០០០ ជាពេលកំពុងថតរឿង “Lara Croft: Tomb Raider”។ ក្រោយមក នៅឆ្នាំ២០០២ តារាសម្តែងល្បីរូបនេះ បានមកកម្ពុជាម្តងទៀត ជាមួយ​កូនប្រុសច្បងរបស់នាង Maddox អាយុ ១៥ឆ្នាំ ជាកុមារដែលនាងបានសុំពីមណ្ឌលកុមារកំព្រា ក្នុងខេត្តបាត់ដំបង និងលើកបន្ទាប់ៗទៀត។

៥. អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Moo-hyun និងភរិយា
ដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ គឺក្នុងឱកាសពិព័រណ៍វប្បធម៌ពិភពលោក Angkor-Gyeongju អំឡុងខែវិច្ឆិកា ឆ្នាំ២០០៦ ជាមួយនឹងភរិយារបស់លោក និងបានទៅទស្សនា​ប្រាសាទអង្គរវត្តផងដែរ។

៦. អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៊ីល គ្លីនតុន (Bill Clinton)
អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន បានធ្វើដំណើរទៅកាន់ទឹកដីនៃខេត្តសៀមរាម ដើម្បីទស្សនា ប្រាសាទអង្គរវត្ត ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក មកកាន់ប្រទេសកម្ពុជា អំឡុងខែធ្នូ ឆ្នាំ២០០៦ ។

៧. លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក និងភរិយា
នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកដ៏ល្បីល្បាញរូបនេះ និងភរិយា បានមកទស្សនាប្រាសាទខ្មែរដ៏ល្បីរន្ទឺ របស់កម្ពុជា ក្នុងធ្វើដំណើរកម្សាន្តរបស់អ្នកទាំងពីរ នៅអំឡុងខែធ្នូ ឆ្នាំ២០០៧។

៨. លោក Jung Ji-hoon (Rain)
កំពូលតារាដ៏ល្បីរបស់កូរ៉េខាងត្បូង លោក Jung Ji-hoon (Rain) ដែលគេស្គាល់ថា លី យ៉ុងជេ បានមកកាន់ទឹកដីកម្ពុជា អំឡុងឆ្នាំ២០០៨ និងបានទស្សនាប្រាសាទអង្គរវត្ត ។

៩. លោក Lee Myung-bak
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak និងភរិយា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រាសាទអង្គរវត្ត ដោយមានវត្តមានរបស់ប្រមុខដឹកនាំកម្ពុជាផងដែរ។​​

១០. លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានមកកាន់កម្ពុជា និងទស្សនាប្រាសាទអង្គរវត្ត អំឡុងខែវិច្ឆិកា ឆ្នាំ២០០៩ ។

១១. លោកស្រី Hillary Clinton
រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោកស្រី Hillary Clinton បានទស្សនាប្រាសាទអង្គរវត្ត ក្នុងដំណើរទស្សនកិច្ចគម្រោងរបស់ WMF នៅប្រាសាទអង្គរវត្ត ជាមួយនាយកការិយាល័យរបស់ WMF លោក Konstanze von zur Muehlen ។

១២. ក្រុមតារាចម្រៀងកូរ៉េ SHINEE
ក្រុមតារាចម្រៀងល្បីកូរ៉េខាងត្បូង SHINee ដែលមានលោក Onew, Key, Jonghyun, Minho និង Taemin បានមកកាន់កម្ពុជា និងទស្សនាប្រាសាទអង្គរវត្ត នៅអំឡុងឆ្នាំ២០១០ ។

១៣. អ្នកនាង Marian Rivera និង លោក Dingdong Dantes
តារាម៉ូដែលពាណិជ្ជកម្មហ្វីលីពីន និងជាតារាសម្តែង ដ៏ល្បីឈ្មោះទាំងពីររូបនេះ បានមកកាន់កម្ពុជា និងទស្សនាប្រាសាទ អង្គរវត្ត នៅអំឡុងខែមីនា ឆ្នាំ២០១២ ។

១៤. លោក​ប្រធានាធិបតី ហ៊ូ ជីនតាវ
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍ លោក ហ៊ូ ជីនតាវ បានមកទស្សនាប្រាសាទអង្គរវត្ត និងបានចាកចេញពីរាជធានីភ្នំពេញវិញ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២។

១៥. អធិរាជជប៉ុន ណារ៉ុហីតូ
នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ អធិរាជជប៉ុន Naruhito បានបន្តដំណើរបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេលបីថ្ងៃ យាងទៅទស្សនាប្រាសាទអង្គរវត្ត រួមជាមួយគណៈប្រតិភូ និងមគ្គុទ្ទេសក៍កម្ពុជា។ បន្ទាប់ពីទស្សនាប្រាសាទ ព្រះអង្គម្ចាស់ បានយាងទៅផ្សារមួយ ក្នុងទឹកដីនៃខេត្តសៀមរាប ជាកន្លែងដែលព្រះអង្គ សំណេះសំណាលលេងជាមួយអ្នកទេសចរជប៉ុន និងអ្នកលក់ផលិតផលជនជាតិខ្មែរ។

១៦. ក្រុមតារាសម្តែងកូរ៉េខាងត្បូង ក្នុងរឿងចារកម្ម «Iris 2»
លោក Lee Bum Soo, តារាស្រី Im Soo Hyang និង លោក Yoon Doojoon រួមនឹងក្រុមតារាសម្តែងក្នុងរឿង “Iris 2” បានមកទស្សនាប្រាសាទអង្គរវត្តកម្ពុជា អំឡុងខែធ្នូ ឆ្នាំ២០១២ ។

១៧. តារាស្រីសិង្ហបុរីល្បីឈ្មោះ Jeanette Aw
បន្ទាប់ពីដំណើរចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ តារាសម្តែងសិង្ហបុរី Jeanette Aw តារាសម្ដែង Desmond Tan និង Elvin Ng បានបន្តទៅទស្សនាប្រាសាទអង្គរវត្ត។

១៨. តារាចម្រៀងអាមេរិក Beyonce
កំពូលតារាចម្រៀង Beyonce និង តារាសម្តែង Jay-Z បានទៅលេងប្រាសាទអង្គរវត្ត នៅអំឡុងដើមខែមករា ឆ្នាំ២០១៥ ។

១៩. លោកស្រី​ Michelle Obama
លោកជំទាវទីមួយ Michelle Obama បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានទៅទស្សនាប្រាសាទអង្គរវត្ត នៅអំឡុងខែមីនា ឆ្នាំ២០១៥ ។

២០. អតីតនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev
អតីតនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្តដ៏ល្បីរបស់កម្ពុជា នៅថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវបានការពារពីសុវត្ថិភាពរបស់លោកយ៉ាងតឹងរឹងផងដែរ។

២១. តារាស្រីថៃ យ៉ាយ៉ា
តារាសម្តែងស្រីថៃ Yaya Urassaya បានធ្វើដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្តដ៏ល្បីរបស់កម្ពុជា ជាមួយនឹងក្រុមគ្រួសារ នៅអំឡុងខែធ្នូ ឆ្នាំ២០១៥ ។

២២. តារាស្រីអាមេរិក Eva Longoria Bostón
Eva Longoria តារា​សម្ដែងស្រី​អាមេរិក​ ដ៏ល្បីឈ្មោះ បានទៅ​ទស្សនា​ប្រាសាទ​អង្គរ អំឡុង​ខែ​ឧសភា ឆ្នាំ២០១៦ ។

២៣. លោក Douglas Booth
តារា​សម្ដែង​ជនជាតិអង់គ្លេស Douglas Booth ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង “Romeo and Juliet” បាន​បង្ហាញ​ខ្លួន​នៅ​​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ។ ​ជាមួយនឹង​រូបថត មួយសន្លឹក ​​​ក្បែរ​ចម្លាក់​អប្សរា​លើ​ជញ្ជាំង​នៃ​ប្រាសាទ​អង្គរវត្ត តារា​វ័យជាង ២០ឆ្នាំរូបនេះ ​បាន​សរសេរ​​រៀបរាប់ ពីអារម្មណ៍រំភើបរីករាយរបស់ខ្លួន នៅលើ​បណ្ដាញ Facebook, Twitter ក៏​ដូចជា Instagram ដោយបានកោតស្ញប់ស្ញែងយ៉ាងខ្លាំងនឹង​ប្រាសាទ​អង្គរវត្ត​។

២៤. តារាក្បាច់គុនចិន លោក ឈិន ឡុង (Jackie Chan)
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោក Jackie Chan បានទម្លាយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោ នូចរូបថតមួយសន្លឹក ដែលលោកធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា កាលពីឆ្នាំ ២០០៤ ។

២៥. តារាសម្តែងល្បីៗរបស់សិង្ហបុរី
តារាសម្តែងល្បី របស់សិង្ហបុរី លោក Elvin Ng, តារាស្រី Paige Chua, តារាស្រី Zoe Tay 10 និងលោក Romeo Tan បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានទៅទស្សនាប្រាសាទអង្គរវត្ត នៅអំឡុងខែកញ្ញា ឆ្នាំ២០១៦ ។

២៦. លោក Moon Jae-in និងភរិយា
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងភរិយារបស់លោក Kim Jung-sook បានមកទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា។

២៦. លោក Jack Ma
លោក Jack Ma មហាសេដ្ឋីពិភពលោករបស់ប្រទេសចិន និងជានាយកក្រុមហ៊ុន Alibaba នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានទៅទស្សនាប្រាសាទចំនួនបី ក្នុងខេត្តសៀមរាប រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម។

គួរបញ្ជាក់ថា ក្រៅពីនេះ នៅមានអតីតកីឡាករបាល់ទាត់ល្បី លោក David Beckham (ខែមិថុនា ឆ្នាំ២០១៥); អតីតអនុប្រធានាធិបតីឥណ្ឌា លោក Mohammad Hamid Ansari និងភរិយា (ខែកញ្ញា ឆ្នាំ២០១៥); តារាសម្តែងហុងកុង លោក Pakho Chau ; លោក Eric Tsang; តារាស្រី Serene Lim; តារាសម្តែងចិន លោក Tony Leung; តារាសម្តែងចិន ក្នុងរឿងសាមកុក តួមេទ័ព និងបុគ្គលល្បីជាច្រើនរូបទៀត ដែលបានទៅទស្សនា ប្រាសាទរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម