ព័ត៌មានជាតិ
ក្រសួងការងារ អំពាវនាវឲ្យយុវជនដែលចង់បានការងាររហ័សដាក់ពាក្យនៅ NEA
ទីភ្នាក់ងារជាតិមុខរបរ និង ការងារ ហៅកាត់ថា NEA នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវឲ្យយុវជន និងអ្នកដែលកំពុងស្វែងរកការងារធ្វើមកដាក់ពាក្យនៅទីស្នាក់ការខ្លួន ដើម្បីទទួលបានឱកាសការងារសំបូរបែប ខណៈឱកាសការងារថ្មីមានជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ២៨ កញ្ញានេះ មានឱកាសការងារជិត ៤០០ កន្លែង កំពុងរង់ចាំអ្នកមានសមត្ថភាព ដើម្បីសម្ភាសន៍។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មានប្រសាសន៍ថា ក្រុមហ៊ុនធំៗ ចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀត សរុបចំនួន ៣៩៩ កន្លែង សម្រាប់យុវជនសិស្សនិស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកស្រីថា “ខ្ញុំអំពាវនាវយុវជន និង អ្នកដែលកំពុងស្វែងរកការងារធ្វើមកដាក់ពាក្យនៅ NEA ដើម្បីស្វែងរកឱកាសការងារនេះ”។

ក្រុមហ៊ុនធំៗ ទាំង ៦ ក្នុងនោះរួមមាន ៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK។

បើតាមលោកស្រី យុវជន សិស្ស និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬ ចង់ផ្លាស់ប្ដូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ និង ០០ នាទីព្រឹក ដល់ម៉ោង ០៥ និង ០០ នាទីល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ដើម្បីបង្កើនការផ្សព្វផ្សាយដល់កម្រិតមូលដ្ឋាន NEA បច្ចុប្បន្ន បានដាក់ចេញយុទ្ធនាការផ្សព្វផ្សាយការងារដល់ប្រជាពលរដ្ឋតាមមូលដ្ឋានតាមរយៈរថយន្តចល័តដែលបានផ្សព្វផ្សាយពីឱកាសការងារដល់មូលដ្ឋានកៀកកិតប្រជាពលរដ្ឋអាចដាក់ពាក្យភ្លាមៗតែម្ដង។

អនុប្រធាននាយកដ្ឋានរូបនេះ បន្តថា តាមរយៈយន្តការមជ្ឈមណ្ឌលចល័តនេះ NEA រំពឹងថា ប្រជាពលរដ្ឋ និងយុវជនរាប់សែននាក់ នឹងទទួលបានដំណឹងអំពីឱកាសការងារ និងសេវារបស់ NEA។

ជាមន្ត្រីជ្រើសរើសបុគ្គលិកធនាគារ Woori កញ្ញា វណ្ណា នារីរ័ត្ន បានគូសបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិតជាដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយដល់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកកន្លងមកឲ្យរើសបានបុគ្គលិកល្អមានគុណភាព និងចំណេញពេលវេលា។

យោងតាមរបាយការណ៍របស់ NEA បានឲ្យដឹងថា NEA បានប្រមូល និងផ្សព្វផ្សាយឱកាសការងារចំនួន ៦០,៨១៥ ដំណឹង និង អ្នកចុះឈ្មោះស្វែងរកការងារបានចំនួន ១១,១៧២ នាក់ ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


