ព័ត៌មានជាតិ
ពីកិច្ចប្រជុំធុរកិច្ចអាស៊ានកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និង AHK វៀតណាមឈានទៅចាប់ដៃគ្នាបង្កើនការវិនិយោគរបស់អាល្លឺម៉ង់នៅកម្ពុជា
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានិង AHK វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ខណៈដែលភាគីទាំងពីរប្តេជ្ញាសម្រេចបាននូវគោលដៅរួមនាពេលអនាគត។

នៅក្នុងចំណោមផ្នែកនៃកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរនឹងចែករំលែកការអនុវត្តនិងចំណេះដឹងល្អៗ ដើម្បីទាក់ទាញការវិនិយោគនិងឱកាសពាណិជ្ជកម្មកាន់តែច្រើនរវាងប្រទេសអាល្លឺម៉ង់និងកម្ពុជា។
លោក Marko Walde ប្រធានតំណាងរបស់ AHK ប្រចាំប្រទេសវៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានមាន ប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើនរវាង AHK និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ»។
នៅក្នុងខែឧសភា ដែនសមត្ថកិច្ចរបស់ក្រុមការងារ AHK វៀតណាមបានពង្រីកដល់ប្រទេសមីយ៉ាន់ម៉ា កម្ពុជា និង ឡាវ ហើយគណៈប្រតិភូ AHK រួមទាំងប្រធានតំណាងលោក Marko Walde បានមកទស្សនកិច្ចការិយាល័យរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាក្នុងទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីទីផ្សារក្នុងប្រទេសកម្ពុជានិងស្វែងរកផ្នែកដែលអាចធ្វើកិច្ចសហការបាន។
លោក Martin Brisson នាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ថា «យើងមិនអាចធ្វើសកម្មភាពតែម្នាក់ឯងនៅក្នុងអាស៊ានបានទេ ហើយវាជារឿងសំខាន់ដែលយើងសហការជាមួយប្រទេសជិតខាងដើម្បីជួយយើងឱ្យសម្រេចបាននូវគោលដៅរួមរបស់យើង»។
លោក Martin Brisson លើកឡើងពីអនុស្សរណៈនៃការយោគយល់គ្នាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកមួយនេះ នឹងអនុញ្ញាតឱ្យយើងស្វែងយល់អំពីភាពស្មុគ្រស្មាញរបស់ទីផ្សារវៀតណាម ហើយសង្ឃឹមថានឹងទាក់ទាញអាជីវកម្មឆ្លងកាត់ព្រំដែនមកកម្ពុជា។
ក្រៅពីពាណិជ្ជកម្ម និងការវិនិយោគ អនុស្សរណៈនៃការយោគយល់គ្នានេះស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការ លើការជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ការបង្កើនជំនាញដល់កម្លាំងពលកម្មកម្ពុជានិងការផ្តល់នូវសេវាកម្មអភិវឌ្ឍន៍អាជីវកម្មដល់ក្រុមហ៊ុន៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


