ព័ត៌មានជាតិ
មកស្គាល់មេធំៗដឹកនាំនៅសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា មានអ្នកណាខ្លះ?
សភាពពាណិជ្ជកម្មអឺរ៉ុប ជាបណ្តាញក្រុមធុរកិច្ចធំបំផុតនៅប្រទេសកម្ពុជា។ សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួនក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។
បន្តទៀត កម្ពុជាថ្មីនឹងណែនាំឲ្យស្គាល់ថ្នាក់ដឹកនាំធំៗនៅសភាពាណិជ្ជកម្មអឺរ៉ុបមានអ្នកណាខ្លះ?

លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពូជា (EuroCham)
លោក Tassilo BRINZER បានមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០១។ លោកបានបង្កើតក្រុមហ៊ុន Southeastern Globe Communications ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាជាមួយនឹងការបោះពុម្ពផ្សាយដូចជា Southeastasiaglobe.com, Discover Cambodia, Focus Cambodia និងចាប់តាំងពីឆ្នាំ 2020, Focus – Ready for Tomorrow (ភាសាខ្មែរ)។
លោកជាស្ថាបនិកនៃ Brains Communication ដែលជាអ្នកប្រឹក្សាយោបល់ផ្នែកផ្សព្វផ្សាយនិងទីផ្សារ និង Hops Craft Brewery នៅទីក្រុងភ្នំពេញ។
លោក Tassilo បានដឹកនាំក្រុមធុរកិច្ចអាល្លឺម៉ង់នៅកម្ពុជា (ADW) តាំងពីឆ្នាំ ២០១០ ហើយជាសហស្ថាបនិកនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលលោកបានក្លាយជាប្រធាននៅឆ្នាំ ២០២០។

លោក Martin BRISSON នាយកប្រតិបត្តិ EuroCham
បន្ទាប់ពីកាន់តំណែងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC) រយៈពេលជិត ៤ ឆ្នាំ លោក Martin Brisson បានចូលរួមជាមួយ EuroCham Cambodia នៅឆ្នាំ ២០២២ ក្នុងតួនាទីជានាយករងប្រតិបត្តិ មុនពេលទទួលតំណែងនាយកប្រតិបត្តិនៅខែមីនា ឆ្នាំ ២០២៣។
ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ លោកធ្វើការជាអនុព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (VIA) នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជាទាក់ទងនឹង Business France Vietnam។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធុរកិច្ចអន្តរជាតិពីសាលា Neoma Business School ប្រទេសបារាំង និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទីផ្សារនិងទំនាក់ទំនងពីសាលាធុរកិច្ច Toulouse ប្រទេសបារាំង។

លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា
លោក Bryan Fornari បានចូលបម្រើការងារជាមួយសហភាពអឺរ៉ុបនៅក្នុងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងប្រទេសនេប៉ាល់ក្នុងតួនាទីជាអ្នកគ្រប់គ្រងកម្មវិធី។ ក្រោយមកលោកបានទៅបម្រើការងារនៅក្នុងអង្គភាពធានាគុណភាពនៅក្នុងអគ្គនាយកដ្ឋាន INTPA គណៈកម្មការអឺរ៉ុបទីក្រុងព្រុចសែល។
បន្ទាប់មកត្រូវបានតែងតាំងជាគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសវៀតណាម ក្នុងតួនាទីជាប្រធានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងត្រូវបានតែងតាំងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៅឡាវ ហើយចាប់តាំងពីឆ្នាំ ២០២១ នៅកម្ពុជា។
លោកមានសញ្ញាបត្រជាន់ខ្ពស់ផ្នែកសិក្សាអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យឡុងដ៍ចក្រភពអង់គ្លេស។ លោករៀបការនិងមានកូនពីរនាក់។

អ្នកស្រី Julie KÉO សមាជិកក្រុមប្រឹក្សាភិបាល EuroCham
អ្នកស្រី Julie គឺជាសមាជិកក្រុមប្រឹក្សាភិបាល EuroCham ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដល់ការចូលរួមអភិវឌ្ឍសង្គម CSR ។
អ្នកស្រីបានធ្វើការនៅក្នុងផ្នែកថែទាំសុខភាព និងក្រុមហ៊ុនច្បាប់មួយចំនួននៅប្រទេសបារាំង និងកម្ពុជា។ អ្នកស្រីទទួលបានបរិញ្ញាបត្រច្បាប់ពាណិជ្ជកម្មអន្តរជាតិ ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ឯកជន និងវិទ្យាសាស្ត្រនយោបាយ។ អ្នកស្រីអាចនិយាយបានទាំងភាសាបារាំង អង់គ្លេស និងខ្មែរ។

អ្នកស្រី Cristina Novio-Garcia អ្នកគ្រប់គ្រងផ្នែកពាណិជ្ជកម្ម វិស័យឯកជន និងថាមពលសហភាពអឺរ៉ុបប្រចាំកម្ពុជា
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០១១ ដោយសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ និង ៦ សាខាទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ១១ ប្រទេសពីសហភាពអឺរ៉ុប។ សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួន ក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


