ព័ត៌មានជាតិ
សភាពាណិជ្ជកម្មអឺរ៉ុប នឹងចេញផ្សាយសៀវភៅ ស កម្រាស់ ១៣ ជំពូក បរិយាយពីស្ថានភាពវិនិយោគនៅកម្ពុជា
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងចេញផ្សាយសៀវភៅ ស ស្តីពីការវិនិយោគនៅកម្ពុជា ក្នុងឱកាសដឹកនាំកិច្ចប្រជុំធុរកិច្ចអាស៊ានកម្ពុជាដែលនឹងរៀបចំនៅទីក្រុងភ្នំពេញនៅប៉ុន្មានថ្ងៃខាងមុខនេះ។
សៀវភៅ ស ពីការវិនិយោគនៅកម្ពុជា ដែលគ្រោងយកទៅបង្ហាញនៅក្នុងកិច្ចប្រជុំធុរកិច្ចអាស៊ានកម្ពុជា នឹងលើកពីគ្រប់ទិដ្ឋភាពពីឱកាស និងបញ្ហាប្រឈមផ្សេងៗដែលក្រុមអ្នកវិនិយោគបានជួបប្រទះនិងលើកជាមតិយោបល់ក្នុងន័យកែលម្អជំរុញទាក់ទាញការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។

លោក តាស៊ីឡូ ប្រីនហ្ស័រ ប្រធានសភាពពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកនេះថា សៀវភៅ ស នេះនឹងបង្ហាញពីគ្រប់ទិដ្ឋភាពដែលអ្នកវិនិយោគនៅប្រទេសកម្ពុជាកំពុងជួបប្រទះ។
លោកបន្តថា សៀវភៅ ស នេះធ្លាប់ចេញម្តងរួចមកហើយ។ ដោយឡែកសៀវភៅ ស ឆ្នាំ ២០២៤ បានបន្ថែមចំណុចមួយចំនួនពីបរិយាកាសកាវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំងការស្ទង់មតិពីក្រុមហ៊ុនដែលកំពុងវិនិយោគ ការមើលឃើញពីឱកាសនិងបញ្ហាប្រឈមក្នុងអាជីវកម្ម។
លោក ម៉ាតាំង ប៊្រីសុន នាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុបបានឲ្យដឹងថា សៀវភៅ ស ឆ្នាំ ២០១៤ បានលើកយកមតិយោបល់រហូត ៧៨ ចំណុច ដែលក្រុមវិនិយោគបានជួបប្រឈមក្នុងដំណើរការអាជីវកម្ម។

សៀវភៅនេះមានប្រសិទ្ធភាពខ្ពស់ ដោយសារបានសិក្សាអ្វីបានកើតឡើងជាក់ស្តែងរបស់អ្នកវិនិយោគពីស្ថានភាពពិតប្រាកដក្នុងរបរជំនួញរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា សៀវភៅនេះមាន ១៣ ជំពូកលើ ១៣ វិស័យមានដូចជាវិស័យកសិកម្ម ឌីជីថលនិងវិស័យផ្សេងៗទៀត។ សៀវភៅ ស នេះ នឹងយកទៅធ្វើបទបង្ហាញដល់មន្រ្តីរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ ក៏ដូចជាអ្នកចូលរួមក្នុងកិច្ចប្រជុំធុរកិច្ចកម្ពុជាអាស៊ានដែលនឹងរៀបចំឡើងរយៈពេលពីរថ្ងៃពីថ្ងៃ ២៨ ដល់ ២៩ ខែកញ្ញា នៅរាជធានីភ្នំពេញ។
សភាពាណិជ្ជកម្មអឺរ៉ុប នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ានរយៈពេលពីរថ្ងៃនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី ២៨ ដល់ ២៩ ខែកញ្ញា។ ក្នុងកិច្ចប្រជុំនេះមានក្រុមហ៊ុនជាង ២០០ ពីសហភាពអឺរ៉ុបនិងតំណាងមកពីតំបន់អាស៊ាននឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីពិភាក្សាលើការជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ពាណិជ្ជកម្ម និងធ្វើឱ្យបរិយាកាសធុរកិច្ចអំណោយផលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល សភាពាណិជ្ជកម្មអឺរ៉ុបក៏នឹងបង្ហាញសៀវភៅ ស ឆ្នាំ ២០២៤ ដែលជាបញ្ជីនៃអនុសាសន៍គោលនយោបាយដែលគ្របដណ្តប់លើវិស័យចំនួន ១២ ក៏ដូចជាការស្ទង់មតិទំនុកចិត្ដធុរកិច្ចឆ្នាំ ២០២៣ ដែលជាការស្ទង់មតិលម្អិតដែលអនុញ្ញាតឱ្យអ្នកដឹកនាំធុរកិច្ចនៅក្នុងប្រទេសកម្ពុជា អាចធ្វើការពិពណ៌នាយ៉ាងច្បាស់លាស់អំពីបរិយាកាសសម្រាប់ការធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


