Connect with us

ព័ត៌មានជាតិ

កម្មវិធីសម្ពោធកំពូលរថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM ស៊េរីឆ្នាំ ២០២៤

បានផុស

នៅ

ក្រុមហ៊ុន THH Import Export Co., Ltd បាន​ប្រារព្ធ​កម្មវិធី​សម្ពោធ​លក់​ជា​ផ្លូវការ​រថយន្ត​ទំនើប​បែប​អនាគត ALL-New EMKOO ដែល​រចនា​លំនាំ​តាម​រថយន្ត​ទំនើប​បែប​អនាគត​កន្លងផុតទៅ​កាលពី ១ ខែ​មុន នៅ​ផ្សារ​ទំនើប Aeon Mall Sen Sok។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​បិទ​បញ្ចប់​ការ​ប្រារព្ធ​កម្មវិធី​សម្ពោធ​លក់​ជា​ផ្លូវការ ALL-New EMKOO រួចមក សន្ទុះ នៃ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​អតិថិជន ជាមួយ​នឹង​រថយន្ត​ទំនើបៗ របស់ GAC MOTOR Cambodia។

បច្ចុប្បន្ន​នេះ​ដោយសារ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​បែប​នេះ​ហើយ ទើប​នៅ​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២៣ ថ្មីៗ នេះ ក្រុមហ៊ុន​បាន​បើក​កម្មវិធី​សម្ពោធ​លក់​កំពូល​រថយន្ត​ទំនើប​បែប​ស្ព័រ ALL- New GS3 EMZOOM ស៊េរី​ឆ្នាំ ២០២៤ ថ្មី​មួយ​បន្ថែម​ទៀត។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ក្រុមហ៊ុន THH Import Export Co., Ltd គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន TH Group ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក និង​ទទួល​សិទ្ធិ​ចែកចាយ​លក់​រថយន្ត និង​គ្រឿង​បន្លាស់​រថយន្ត​ម៉ាក GAC ផ្តាច់​មុខ​តែមួយគត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពី​ក្រុមហ៊ុន GAC Motor ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន។

ជាមួយ​នេះ ដោយ​សង្កេត​ឃើញ​ថា រថយន្ត GAC ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អតិថិជន ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​នាំចូល​រថយន្ត​ថ្មី​មួយ​ម៉ូឌែល​ទៀត ដែល​ជា​រថយន្ត​ប្រភេទ Mini-SUV គឺ កំពូល​រថយន្ត​ទំនើប​បែប​ស្ព័រ ALL- New GS3 EMZOOM ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

ក្រឡេក​មក​មើល​លក្ខណៈ​ពិសេស​របស់​រថយន្ត ALL-New GS3 EMZOOM ជា​ប្រភេទ​រថយន្ត Mini-SUV ខ្នាត​តូច​បែប​ស្ព័រ មាន​ទំហំ​ធំ​ទូលាយ ដែលមាន​ការ​រចនា​ឡើង​ជាមួយ​រូបរាង​ថ្មី​ប្លែក​លំនាំ​តាម​រថយន្ត​បែប​គ្រាប់​ពេជ្រ ទំនើប ទាន់សម័យ (New Generation Trendy & Intelligent SUV) បំពាក់​នូវ​បច្ចេកវិទ្យា​ឌីជីថល​ឆ្លាត​វៃ និង​មាន​ថាមពល​ខ្លាំង សក្តិសម​បំផុត​សម្រាប់​អ្នកបើកបរ​ជំនាន់​ថ្មី។ ការ​រចនា​ផ្នែក​ខាងមុខ គឺ ស្រដៀង​ទៅ​នឹង​រថយន្ត​អគ្គិសនី ជាមួយ​ប៉ា​ណា​បញ្ឈរ បែប​ស្លាប​សត្វ​ឥន្ទ្រី ”Mecha Wing Grille” ដែល​ភ្ជាប់​ជាមួយ​ការ​រចនា​ចង្កៀង​មុខ ជា​ប្រភេទ Laser eye headlight ដែល​ផ្តល់​នូវ​ភាព​ទាក់ទាញ និង​ឧត្តមភាព​នៅ​ពេល​បើកបរ។ ជាមួយ​ដៃ​ទ្វារ​បង្កប់​ប្រភេទ Electronic Flush Door និង​កង់​អា​លុយ​ម៉ី​ញ៉ូ​ម​ទំហំ ១៨ អ៊ីង​។ ងាក​មក​មើល​ផ្នែក​ខាងក្រោយ កាន់តែ​លេចធ្លោ​ជាមួយ​ការ​រចនា​ភ្លើង​ក្រោយ​រាង​គ្រាប់ពេជ្រ (star diamond shape) និង​បំពាក់​បំពង់​ស៊ី​មាំ​ង​ភ្លោះ​បែប​ស្ព័រ។

រថយន្ត GS3 EMZOOM ត្រូវ​បាន​ផលិត​នៅ​លើ​គ្រោង​តួ​សកល GPMA (GAC Global Platform Modular Architecture) ដែល​មាន​លក្ខណៈ ធន់ រឹងមាំ សន្សំសំចៃ និង​ផ្តល់​នូវ​គុណភាព​ខ្ពស់​ក្នុង​ការ​បើកបរ។ វា​បាន​បំពាក់​ម៉ាស៊ីន​សាំង​ស៊េរី​ថ្មី​ជំនាន់​ទី ៣ ទំហំ ១.៥ T GDIដែល GAC ឲ្យ​ឈ្មោះ​ថា Mega Wave Power ផលិត​កម្លាំង​បាន ១៧៧ Hp និង​កម្លាំង​រមួល ២៧០ Nm ភ្ជាប់​ជាមួយ​ប្រអប់លេខ ០៧ វគ្គ​អូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission អាច​បង្កើន​ល្បឿន​ពី​ចំណុច ០ ទៅ ១០០ ក្នុង​រយៈពេល​ត្រឹម ៧.៥ វិនាទី​ប៉ុណ្ណោះ ព្រមទាំង​កម្រិត​ស៊ីប្រេង​ស្តង់ដារ ត្រឹមតែ ៦.២ លីត្រ​/១០០ គីឡូម៉ែត្រ។

នៅ​ផ្នែក​ខាងក្នុង​វិញ GS3 EMZOOM ផ្តល់​នូវ​ផាសុកភាព​ខ្ពស់ ជាមួយ​កៅអី​ស្បែក​រចនា​បែប​ស្ព័រ​ដែល​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ផ្តល់​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ និង​ប្រណិត​ភាព។

ចំពោះ​លក្ខណៈសម្បត្តិ​ទូទៅ​រួមមាន ៖

-​ ​ចង្កឹះ​លេខ​ទំនើប​ប្រភេទ Electronic Gear Shifter

-​ ​ដៃ​ទ្វារ​បង្កប់​ប្រភេទ Electronic Flush Door

-​ ​កុង​ទ័​រ​ប្រភេទ Digital ទំហំ ៧ អ៊ីង

-​ ​អេក្រង់ Touch Screen ទំហំ ១០.២៥ អ៊ីង

-​ ​តម្រង​ប​ន្សុ​ទ​ខ្ស​ល់​ទំហំ PM ១.០ Air Filter

-​ ​កាំ​មេ​រ៉ា ៣៦០ ដឺ​ក្រេ មើល​ជុំវិញ​រថយន្ត​កម្រិត HD

-​ ​ប្រព័ន្ធ​កម្រិត​ល្បឿន​រថយន្ត Cruise Control

-​ ​សោ​រថយន្ត​រចនា​ទំនើប និង​ឆ្លាត​វៃ (PEPS)

-​ ​ដំបូល​បើក​ប្រភេទ Panoramic Sunroof

ចំពោះ​តួ​រថយន្ត GS3 EMZOOM ស្ថិតក្នុង​ប្រភេទ Min- SUV (​រថយន្ត​លក្ខណៈ​គ្រួសារ​ខ្នាត​តូច​) ប៉ុន្តែ​វា​មាន​ទំហំ​ធំ​ទូលាយ ដោយ​មាន​បណ្ដោយ​រហូត​ដល់ ៤,៤១០ mm ទទឹង ១,៨៥០ mm កម្ពស់ ១,៦០០ mm និង​គម្លាត​ពី​អ័ក្ស​កង់​មុខ​ទៅ​អ័ក្ស​កង់​ក្រោយ​រហូតដល់ ២,៦៥០ mm ដែល​ផ្តល់​នូវ​លំនឹង​បាន​ល្អ​នៅ​ពេល​បើកបរ​។ អ្វីដែល​កាន់តែ​ពិសេស​សម្រាប់​រថយន្ត​ម៉ូ​ឌែ​ល GS3 EMZOOM ស៊េរី​ថ្មី​នេះ មាន​ជម្រើស​រហូតដល់​ទៅ ០៥ ពណ៌ រួមមាន ៖ ខៀវ , ស​, ប្រាក់​, ប្រផេះ​ស្រាល និង ប្រផេះ​ដិត។ អ្វី​ដែល​មិន​នឹកស្មាន​ដល់​នោះ​ចំពោះ​រថយន្ត​ម៉ូ​ឌែ​ល GS3 EMZOOM ដែល​បំពាក់​សុទ្ធតែ​ប្រព័ន្ធ​ឌីជីថល និង​គ្រឿង​បរិក្ខារ​គ្រប់សព្វ (Full Options) នេះ មានតម្លៃ​ពិសេស​ត្រឹមតែ ៣២,៩០០ ដុល្លារ តែប៉ុណ្ណោះ និង​ទទួល​បាន​ការ​ផ្តល់​ជូន​ការធានា​រយៈពេល​វែង​រហូត​ដល់ ៥ ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ពី​រោង​ចក្រ​ផ្ទាល់ និង​ទទួល​បាន​ការ​ថែទាំ​ឥតគិតថ្លៃ​រយៈពេល ១ ឆ្នាំ ឬ ២០, ០០០ គីឡូម៉ែត្រ ផង​ដែរ។

ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ទិញ​រថយន្ត​ម៉ូ​ឌែ​ល GS3 EMZOOM ស៊េរី​ថ្មី​នេះ អតិថិជន​អាច​ជ្រើសរើស​សេវាកម្ម​បង់​រំលស់​របស់​ក្រុមហ៊ុន Forward Leasing និង​ធនាគារ​ដៃគូ ដោយ​ទទួល​បាន​នូវ​លក្ខខណ្ឌ​បង់​រំលស់​ងាយៗ និង​ឆាប់រហ័ស។

ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មក​ផ្នែក​លក់​ផ្ទាល់ ៖ ០៩៥៩៩៩០២៩/ ០៩៥៩៩៩២៦៨ ឬ អញ្ជើញ​មក​អគារ​តាំង​បង្ហាញ​លក់​រថយន្ត​: អគារ #១១ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ (​ខាងកើត​ផ្សារ​ពោធិ៍​ចិនតុង​ប្រហែល ១០០ ម៉ែត្រ​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម