ព័ត៌មានជាតិ
CDC បានអនុម័ត ១៤២គម្រោង បង្កើតការងារជិត ២០ម៉ឺនកន្លែង ៩ខែឆ្នាំនេះ
នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា(CDC )បានអនុម័តគម្រោងវិនិយោគ ចំនួន១៤២គម្រោងមានទុន ១៧៦៤,១៩លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន១៩៥៥១៦កន្លែង។

ចំនួននេះបើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាកាលពីឆ្នាំ២០២២ឃើញថា មានការកើនឡើង៩គម្រោងខណៈ៩ ខែ ឆ្នាំ ២០២២ CDCបានអនុម័តគម្រោងវិនិយោគចំនួន ១៣៣ គម្រោង មានទុនជាង ៣១៧៣ លានដុល្លារអាមេរិក និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន ១១០១៧៧៣ កន្លែងបណ្ណោះ។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១៤២ ក្នុងនោះ ខែមករាឆ្នាំ២០២៣មានគម្រោងវិនិយោគចំនួន១០មានទុនចំនួន៩៩,៤លានដុល្លារ បង្កើតការការជូន ពលរដ្ឋចំនួន១៧១២៩កន្លែង។
ខែកម្ភៈមានគម្រោងវិនិយោគចំនួន១៧ ក្រុមហ៊ុនមានទុនចំនួន៩៨,៨លានដុល្លារដោយផ្តល់ឱកាសការងារជូនដល់ ប្រជាពលរដ្ឋចំនួន២២៧៨៤កន្លែង។ខែមីនាមានគម្រោងវិនិយោគចំនួន៧ដែលមានទុនចំនួន ៣៣,៧ លានដុល្លារ ដោយផ្តល់ការងារជូនពលរដ្ឋចំនួន៦៦៦៩កន្លែង។ខែមេសាមានគម្រោងវិនិយោគចំនួន២០ក្រុមហ៊ុនមានទុនចំនួន ២៤៧,៧លានដុល្លារផ្តល់ការងារជូនដល់ពលរដ្ឋចំនួន១៧៧២៣កន្លែង។ខែឧសភាមានគម្រោងវិនិយោគចំនួន១០ក្រុមហ៊ុនមានទុនចំនួន៦០,១៤លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋចំនួន១៣៩៨៧កន្លែងខែមិថុនាមានគម្រោងវិនិយោគចំនួន៣០មានទុនចំនួន៤០៧,៦លានដុល្លារដោយផ្តល់ការងារជូន ពលរដ្ឋ៣៧៧៨១នាក់ ខែកក្កដាមានគម្រោងវិនិយោគចំនួន៩មានទុនចំនួន៧៧លានដុល្លារ ដោយផ្តល់ការងារ ជូនពលរដ្ឋ១៧០២៩នាក់ ខែសីហាអនុម័តចំនួន២៣គម្រោងមានទុនចំនួន៤៨៤,៨ លានដុល្លារបង្កើតការងារបានចំនួន ៣៥០៥០កន្លែងនិងខែកញ្ញាអនុម័ត ចំនួន២៦ក្រុមហ៊ុនមានទុនចំនួន២៥៦,៤៥លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន២៧៣៦៥កន្លែង ។
ក្នុងចំណោមគម្រោងចំនួន១៤២ក្នុងនោះគម្រោងធំជាងគេគឺគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅខេត្តកំពង់ស្ពឺមានទុនវិនិយោគ២៥៨លានដុល្លារ ។បន្ទាប់គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ១៣៨លានដុល្លារ។
គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ។គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ៩២,២លានដុល្លារនិងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន
៤៦៤កន្លែង។គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញមានទុនវិនិយោគ៨៤,៥ លានដុល្លារ។ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួលខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារ។គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារ។គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។
គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ១៥,៦លានដុល្លារ។គម្រោងសាងសង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារនិងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីកនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ៕
អត្ថបទ ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


