ព័ត៌មានជាតិ
កម្ពុជា-ស្វីស ប្ដេជ្ញារួមគ្នាពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិ
ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាពង្រឹងថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងស្វីស ក៏ដូចជាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ការប្ដេជ្ញារវាងភាគីទាំងពីរ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីស ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ជាបន្តបន្ទាប់ ព្រមទាំងសាទរស្នាដៃដ៏អស្ចារ្យរបស់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កុមារ និងស្ត្រីកម្ពុជា។
ជាការឆ្លើយតប លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ហើយលោក បានបញ្ជាក់នូវការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាថែមទៀត។ លោកឯកអគ្គរដ្ឋទូត លើកឡើងថា ការជួយគាំទ្រនេះ ត្រូវបានផ្តល់ក្នុងក្របខ័ណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់មេគង្គ ឆ្នាំ ២០២២-២០២៥។
ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងស្វីស ក៏ដូចជាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


