ព័ត៌មានជាតិ
ភាគីថៃ ឯកភាពជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋខ្មែរតាមច្រកព្រំដែន នាឱកាសភ្ជុំបិណ្ឌ
អគ្គនាយកស្ដីទីការិយាល័យអន្តោប្រវេសន៍ថៃ បានទទួលយកសំណើរបស់កម្ពុជា ដោយបានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានៅតាមច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា និងថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ការឯកភាពរបស់ភាគីថៃនេះ បានធ្វើឡើងក្រោយពេលឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើសុំកិច្ចសម្របសម្រួលពីការិយាល័យអន្តោប្រវេសន៍ថៃចំពោះការសម្របសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា សម្រាប់ការធ្វើដំណើរចូល-ចេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ក្នុងជំនួបកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានប្រាប់លោកឧត្តមសេនីយ៍ត្រី ផាន់ថានៈ នុជ្ជនាថ អគ្គនាយកស្តីទីការិយាល័យអន្តោប្រវេសន៍ នៃអគ្គស្នងការនគរបាលថៃ ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការ និងសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។

ក្នុងនោះ លោកអគ្គនាយកអន្តោប្រវេសន៍ បានស្នើសុំកិច្ចសម្របសម្រួលពីការិយាល័យអន្តោប្រវេសន៍ថៃចំពោះការសម្របសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ដែលស្នាក់នៅប្រទេសថៃ ពេលធ្វើដំណើរចូល-ចេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ បើតាមអគ្គនាយកអន្តោប្រវេសន៍រូបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសថៃ ដើម្បីអាចធ្វើដំណើរទៅមកដោយមានសុខសុវត្ថិភាព និងមានភាពងាយស្រួល។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ផាន់ថានៈ នុជ្ជនាថ អគ្គនាយកស្តីទីការិយាល័យអន្តោប្រវេសន៍ថៃ បានឯកភាពចំពោះសំណើនេះ និងសន្យាដាក់បញ្ជាទៅតាមច្រកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនជាមួយភាគីកម្ពុជា ឱ្យសម្របសម្រួលចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ឧត្តមសេនីយ៍ត្រីថៃរូបនេះ ក៏បានសម្ដែងការអំណរគុណចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ កន្លងមក តាមរយៈការសម្របសម្រួលការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការឆ្លើយតបចំពោះសភាពការណ៍ជាទូទៅនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ។

ទន្ទឹមនឹងការអរគុណនេះ លោកអគ្គនាយកស្តីទីការិយាល័យអន្តោប្រវេសន៍ថៃ បានស្នើសុំដល់លោកឧត្តមសេនីយ៍ឯក សុខ វាសនា ចំពោះការសម្របសម្រួលកិច្ចសហការផ្លាស់ប្តូរព័ត៌មានអន្តោប្រវេសន៍ ក្នុងរូបភាពទប់ស្កាត់បទល្មើសផ្សេងៗ ជាអាទិ៍ ការជួញដូរមនុស្ស ការក្លែងបន្លំឯកសារធ្វើដំណើរ និងការធ្វើដំណើររបស់ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗចូលមកកាន់កម្ពុជា ឬក្នុងប្រទេសថៃ។
តាមរយៈសំណើនេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានឯកភាព និងទទួលសំណើលើការផ្លាស់ប្តូរព័ត៌មាន ដើម្បីជាការធានាឱ្យបានក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសក្នុងតំបន់។ លោកអគ្គនាយក សង្ឃឹមថា អង្គភាពទាំងពីរ នឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់ តែប្រសើរឡើងថែមទៀត ក្នុងនាមជាអ្នកជិតខាងល្អ៕

-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


