Connect with us

ព័ត៌មានជាតិ

តោះមក​ស្គាល់​ឈ្មោះកោះទាំងអស់​នៅក្នុងដែន​សមុទ្រ អាណាចក្រនៃខេត្តកោះកុង!

បានផុស

នៅ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបាន​ឲ្យ​ដឹ​ងថា នៅ​ក្នុង​ខេត្តកោះកុង​មាន​កោះចំនួន៣៥ ស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត។ កោះទាំងនោះមាន​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១, កោះកុងក្រៅ មានផ្ទៃដី១០៥ គីឡូម៉ែត្រការ៉េ
ទី២, កោះស្ដេច មានផ្ទៃដី១.១ គីឡូម៉ែត្រការ៉េ
ទី៣, កោះស្មាច់មានផ្ទៃដី៣.៤ គីឡូម៉ែត្រការ៉េ
ទី៤, កោះអំពិលធំ មានផ្ទៃដី០.៣៤៤ គីឡូម៉ែត្រការ៉េ
ទី៥, កោះអំពិលកណ្ដាល មានផ្ទៃដី០.០២៦ គីឡូម៉ែត្រការ៉េ
ទី៦, កោះអំពិលតូច មានផ្ទៃដី០.១១២ គីឡូម៉ែត្រការ៉េ
ទី៧, កោះមូល មានផ្ទៃដី០.១៨៦ គីឡូម៉ែត្រការ៉េ
ទី៨, កោះនូ ឬកោះកណ្ដុរ មានផ្ទៃដី០.០២៤ គីឡូម៉ែត្រការ៉េ
ទី៩, កោះដំឡូង មានផ្ទៃដី០.០៦៥ គីឡូម៉ែត្រការ៉េ
ទី១០, កោះម្នាស់ មានផ្ទៃដី៣.៩ គីឡូម៉ែត្រការ៉េ
ទី១១, កោះតាទាម មានផ្ទៃដី០.៦ គីឡូម៉ែត្រការ៉េ
ទី១២, កោះយ៉ មានផ្ទៃដី១ គីឡូម៉ែត្រការ៉េ
ទី១៣, កោះគ្រួសារក្នុង មានផ្ទៃដី០.១៦ គីឡូម៉ែត្រការ៉េ
ទី១៤, កោះគ្រួសារក្រៅ មានផ្ទៃដី០.១២៥ គីឡូម៉ែត្រការ៉េ
ទី១៥, កោះគ្រួសារកណ្ដាល មានផ្ទៃដី០.២២៥ គីឡូម៉ែត្រការ៉េ
ទី១៦, កោះអណ្ដើក មានផ្ទៃដី០.០៦៤ គីឡូម៉ែត្រការ៉េ
ទី១៧, កោះខ្មោច មានផ្ទៃដី០.១០៩ គីឡូម៉ែត្រការ៉េ
ទី១៨, កោះឆាន់ មានផ្ទៃដី០.៥ គីឡូម៉ែត្រការ៉េ
ទី១៩, កោះទទឹង មានផ្ទៃដី០.៨ គីឡូម៉ែត្រការ៉េ
ទី២០, កោះរកាស មានផ្ទៃដី០.០១៣ គីឡូម៉ែត្រការ៉េ
ទី២១, កោះពៅ មានផ្ទៃដី០.១៨ គីឡូម៉ែត្រការ៉េ
ទី២២, កោះសាន់ឈើរ៉ា មានផ្ទៃដី០.២៩៧ គីឡូម៉ែត្រការ៉េ
ទី២៣, កោះឡូយ មានផ្ទៃដី០.១៣៥ គីឡូម៉ែត្រការ៉េ។

ក្រៅពីកោះទាំង ២៣ លោកអភិបាលរងបញ្ជាក់​ថា កោះតូចៗ១២ទៀត មិនទាន់មានឈ្មោះហៅជាផ្លូវការនៅ​ឡើយ​ទេ។ បើតាមលោកអភិបាលរងខេត្ត កោះទាំង ២៣ ក៏មានប្រជាពលរដ្ឋកំពុងរស់នៅដែរ។

ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោក កាយ សំរួម បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា កោះ​ចំនួន ០៩ កំពុង​ស្ថិត​នៅក្នុង​គម្រោង​អភិវឌ្ឍ​ជា​គោលដៅទេសចរណ៍​ក្នុង​នោះ​មាន កោះអំពិល, កោះខ្មោច, កោះស្មាច់, កោះម្នាស់ខាងត្បូង, កោះម្នាស់ខាងជើង, កោះដំឡូងក្នុង, កោះដំឡូងក្រៅ, កោះទទឹងនិងកោះកុងក្រៅ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម