ព័ត៌មានជាតិ
កម្លាំងជំនាញស្រង់គ្រាប់មិនទាន់ផ្ទុះជាង៨តោន ពីនាវាចម្បាំងលិច ក្នុងបាតទន្លេមេគង្គ
គ្រាប់មិនទាន់ផ្ទុះជាង៨តោន ជាប្រភេទគ្រាប់AK47, គ្រាប់ត្បាល់៦០មីលីម៉ែត្រ, គ្រាប់ត្បាល់៨១មីលីម៉ែត្រ, គ្រាប់កាំភ្លើងយន្ត១២,៧មីលីម៉ែត្រសរុបជាង៥០០កេសធំតូច បានស្រង់ពីនាវា ចម្បាំងបានលិចក្នុងសម័យសង្គ្រាមនាឆ្នាំ១៩៧២ នៅបាតទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងដំណើរចុះពិនិត្យសកម្មភាពការងារស្រង់គ្រាប់មិនទាន់ផ្ទុះ ពីបាតទន្លេមេគង្គនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្លាំងជំនាញកំពុងសម្រុកកាន់តែខ្លាំង ដើម្បីស្រង់គ្រាប់ចេញពីបាតទន្លេ ដែលកប់ក្នុងនាវាជាច្រើនតោន។




នាយឧត្តមសេនីយ៍ បានបន្តថា« បើតាមគ្រោងការណ៍ក្រុមជំនាញនឹងស្រង់គ្រាប់មិនទាន់ផ្ទុះ ពីបាតទន្លេមេគង្គនឹងបញ្ចប់នៅខែឧសភាខាងមុខនេះ ឲ្យទាន់មុនរដូវវស្សា ប៉ុន្តែ ស្ថានភាពជាក់ស្តែងក្រុមការងារជំនាញពិបាកសន្និដ្ឋាន ព្រោះទំហំនាវានេះ មានទំហំធំ មិនអាចប៉ាន់ស្មានបានទេថា តើទម្ងន់គ្រាប់សរុបនៅក្នុងនាវានោះមានចំនួនប៉ុន្មាននោះទេ»។ បើតាមក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមផ្ទៃទឹក ឲ្យដឹងថា ជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ១,៥០០ម៉ែត្រ នៅតាមបណ្តោយទន្លេស្មើនឹងប្រមាណ១៥០ហិកតា៕



អត្ថបទ៖ សំអឿន
សូមចុចអាន៖ កីឡដ្ឋានខេត្តឧត្ដរមានជ័យ បានក្លាយជាមណ្ឌល សម្រាប់ធ្វើចត្តាឡីស័ក ទទួលពលករពីប្រទេសថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


