ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថានដាក់ចេញវិធានការ ៤ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ
ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិឲ្យកាន់តែមានភាពល្អប្រសើរបន្តទៀត លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការសំខាន់ៗ ៤ ចំណុច ដើម្បីអនុវត្តឈានទៅសម្រេចបានលទ្ធផល ១០០%។

លោក អ៊ាង សុផល្លែត បានមានប្រសាសន៍នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះថា ចំពោះការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ គឺត្រូវតែធ្វើឲ្យខានតែបាន គឺមិនមានជាដាច់ខាតនូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង។ មួយវិញទៀត មន្ត្រីដែលស្ថិតនៅក្រោមឱវាទ ចាំបាច់ត្រូវអនុវត្តច្បាប់ឲ្យបានល្អប្រសើរក្នុងការថែរក្សាធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចិរភាព។
ជាក់ស្ដែង វិធានការទាំង ៤ ចំណុចរួមមាន ទី១. ជំរុញការអនុវត្តច្បាប់ ១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យាហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស ទី២ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឲ្យបានស្អិតរមួត

ទី៣ សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងទី៤ ជំរុញការដាំ ស្តារព្រៃឈើ សំដៅឲ្យមានការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបន្ថែមថា ស្របទៅនឹងការដាំដើមឈើ ត្រូវដាំឲ្យស្របទៅនឹងស្ថានភាពដី ដែលអាចធ្វើឲ្យប្រជាពលរដ្ឋបានទទួលផលពីដើមឈើ ជាស្បៀងអាហារ ជាផលិតផលសម្រាប់លក់ក្នុងទីផ្សារ ឬជាផលិតផលលក់ជូនភ្ញៀវទេសចរជាដើម។

លោករដ្ឋមន្រ្តីក៏បានជំរុញដល់គ្រប់អង្គការដៃគូក្នុងនិងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាពរបស់ក្រសួងដោយរាប់បញ្ចូលទាំងការដាំឫស្សី ដាំដើមត្នោត ឈានទៅសម្រេចទិសដៅរួម ជួយពង្រីកវិសាលភាពគម្របព្រៃឈើ ការពារ និងអភិរក្សព្រៃឈើ បង្កើនជីវភាពប្រជាជន និងរួមចំណែកដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាសកលលើការប្រែប្រួលអាកាសធាតុ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


