ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ជំរុញបន្តសហការសម្រួលចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
លោកអភិបាលរងខេត្តកោះកុង បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចជំនាញ និងតំណាងគណបក្សនយោបាយទាំងអស់ក្នុងខេត្ត ត្រូវសហការសម្របសម្រួលដល់ដំណើរការចុះឈ្មោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីដំណើរការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ នីតិកាលទី ៥ និងផ្សព្វផ្សាយពីលទ្ធផលបណ្ដោះអាសន្នពីការពិនិត្យលើបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ២០២៣ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបានសហការគ្នាឲ្យជិតស្និទ្ធ ដើម្បីសម្រេចតាមផែនការរបស់ គ.ជ.ប លើការចុះឈ្មោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលផ្តើមនៅថ្ងៃទី ១៨ ខែតុលា ស្អែកនេះ។

លោកអភិបាលរងខេត្ត បន្ថែមនៅថ្ងៃទី ១៧ ខែតុលា ថា ឆ្លងតាមបទពិសោធន៍កន្លងទៅ អ្នកពាក់ព័ន្ធចូលរួមធ្វើបានល្អប្រសើររលូនមិនកកស្ទះដល់ការដំណើរការចុះឈ្មោះបោះឆ្នោត ឬការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពោលគឺអនុវត្តល្អទៅតាមគោលការណ៍នីតិវិធីរបស់ គ.ជ.ប។ ទន្ទឹមនោះ លោកក៏ស្នើដល់តំណាងគណបក្សនយោបាយមួយចំនួន សូមគោរពទៅតាមនីតិវិធី ឬគោលការណ៍ណែនាំរបស់ គ.ជ.ប ដែលបានសម្រេច ចៀសវាងបង្កបាតុភាពមិនល្អណាមួយធ្វើឲ្យប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។

ចំណែកឯលោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានលើកឡើងថា ដំណើរការចុះឈ្មោះបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៨ ខែតុលា ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ខាងមុខ ក្នុងន័យសំដៅធ្វើយ៉ាងណាទទួលបានទិន្នន័យច្បាស់លាស់ជាក់លាក់បញ្ចូលក្នុងបញ្ជីឈ្មោះបោះឆ្នោតទៅប្រតិទិនរបស់ គ.ជ.ប។

លោក សេង ណេង អះអាងថា ខេត្តកោះកុង មានសមាជិក សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១៦៨ រូប ដែលនឹងត្រូវបានមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅឆ្នាំ ២០២៤ ដោយមានតែការិយាល័យបោះឆ្នោត ១ ប៉ុណ្ណោះ។ ក្នុងនោះមានគណបក្សនយោបាយប្រកួតប្រជែងចំនួន ៣ បក្ស គឺ ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សភ្លើងទៀន និងទី៣.គណបក្សយុវជនកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងប្រធាន គ.ជ.ប បង្ហាញថា អភិបាលរាជធានី និងខេត្ត នៅពេលទទួលបានបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ទាំងអស់ក្នុងតំណែង និងរាយការណ៍សរុបលទ្ធផល នៃការចុះបោះឆ្នោតពីឃុំសង្កាត់នានា ស្ថិតក្នុងរាជធានី-ខេត្ត។ អភិបាលរាជធានីខេត្ត ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះសមាជិកទាំងអស់នោះឡើងវិញ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


