ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata បើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាព ឆ្នាំ ២០២២ កំណត់ជាស្តង់ដារថ្មីសម្រាប់វិស័យទូរគមនាគមន៍
កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានអ្នកចូលរួមសរុបលើសពី១៧០នាក់ ជាតំណាងមកពីដៃគូអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាលស្ថាប័នអប់រំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធសំខាន់ៗនានា។

របាយការណ៍នេះ មានសារៈសំខាន់ចំពោះក្រុមហ៊ុន Smart ដោយសារតែ Smart ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេក្នុងប្រទេសដែលបានសម្ពោធរបាយការណ៍និរន្តរភាពចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ តាមរយៈការចុះផ្សាយជារៀងរាល់ឆ្នាំរបាយការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះតម្លាភាពការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដែលនេះបង្ហាញថា Smart ពិតជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើប ដែលផ្តល់ជូននូវអត្ថប្រយោជន៍ដល់អតិថិជនលើសពីផលិតផល និងសេវាកម្ម។

ស្របពេលដែលមានការទទួលស្គាល់ថា ជាក្រុមហ៊ុនដែលទទួលបានពិន្ទុនៃការស្រឡាញ់ និងពេញចិត្ត (Net Promoter Score ឬ NPS) ខ្ពស់ជាងគេលើវិស័យទូរគមនាគមន៍ ក្រុមហ៊ុន Smart ក៏បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវនូវគោលការណ៍និរន្តរភាពស្នូលទាំងនៅលើផ្នែកផលិតផល និងសេវាកម្មក៏ដូចជាសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ក្រុមហ៊ុនSmart អនុវត្តគោលការណ៍និរន្តរភាពរបស់ខ្លួនតាមលំនាំនៃក្រុមហ៊ុនវិនិយោគ Axiata Group ដោយរួមមានគោលការណ៍៖ លើសពីប្រាក់ចំណេញរយៈពេលខ្លីការបណ្ដុះបណ្ដាលធនធានមនុស្សដំណើរការល្អឥតខ្ចោះ និងពិភពលោកនិងសង្គម។

ដើម្បីធានាឲ្យបានថា គ្រប់គ្នាអាចទទួលបាននូវអ៊ីនធឺណិតក្នុងការប្រើប្រាស់ក្រុមហ៊ុន Smart បានណែនាំនូវទូរស័ព្ទស្មាតហ្វូនកម្រិតដំបូង Smart Nano II ដែលមានតម្លៃក្រោម១០០ ដុល្លារ។ ក្រុមហ៊ុន Smart ក៏បានសហការជាមួយដៃគូ ដើម្បីផ្តល់ជូននូវគម្រោងបង់រំលស់ក្នុងអត្រាទាបបំផុតសម្រាប់អតិថិជន ដែលនេះជួយក្នុងការពង្រីកលទ្ធភាពទទួលបានដំណោះស្រាយបែបឌីជីថល ដល់អតិថិជន។ កាលពីឆ្នាំមុនក្រុមហ៊ុន Smart មានបុគ្គលិកចំនួន១.០៧៧នាក់ ក្នុងនោះ១.០៥៥នាក់ ជាជនជាតិខ្មែរ។ គួរកត់សម្គាល់ថា ក្រុមហ៊ុន Smart បានផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជាសរុបចំនួន៥៤.០៧៩នាក់។

ក្រុមហ៊ុន Smart បានផ្តោតសំខាន់លើការពេញចិត្តរបស់អតិថិជនដោយក្រុមហ៊ុនបានដាក់បន្ថែមនូវមុខងារថ្មីនៃកម្មវិធី SmartNas ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញស៊ីមកាតឌីជីថល (eSIM) និងអាចប្រើសេវាកម្មបញ្ចូលទឹកប្រាក់តាមឌីជីថលបាន។ កាលពីឆ្នាំមុនក្រុមហ៊ុន Smart ក៏បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅក្នុងប្រទេសដែលទទួលបានវិញ្ញាបនបត្រ ISO នៃការគ្រប់គ្រងសន្តិសុខព័ត៌មានដែលធានានូវឯកជនភាព និងសុវត្ថិភាពរបស់អតិថិជននៅក្នុងយុគសម័យឌីជីថលផងដែរ។ លើសពីនេះបុគ្គលិក Smart គ្រប់រូបក៏បានទទួលការបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយជាប្រចាំ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្ពោះទៅកាន់គោលដៅនេះក្រុមហ៊ុន Smart បានបំពាក់នូវប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡាចំនួន២៤២ នៅតាមអង់តែន ដែលជាទីតាំងរបស់ក្រុមហ៊ុន Smart។ ហើយមកដល់ចុងឆ្នាំ ២០២២ អង់តែនរបស់ក្រុមហ៊ុន Smart ចំនួន១.០៨០ ត្រូវបានបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ។ ការប្រើប្រាស់ប្រេងឥន្ធនៈក៏បានថយចុះជាមធ្យមប្រចាំខែពី៣១០ លីត្រ ក្នុងឆ្នាំ២០២១ មកនៅត្រឹម២៥៤លីត្រ ក្នុងឆ្នាំ២០២២ ដែលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Smart ក្នុងការចូលរួមថែរក្សាបរិស្ថាន។

ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ជាង៦៥០.០០០ដុល្លារ ក្នុងវិស័យអប់រំ ការការពារបរិស្ថាន ការច្នៃប្រឌិត លើផ្នែកបច្ចេកវិទ្យា ការបណ្តាក់ទុនលើសហគ្រិន កម្មវិធីចំណេះដឹងឌីជីថល និងយុទ្ធនាការអភិវឌ្ឍន៍សហគមន៍នានា។ កម្មវិធីទាំងនេះត្រូវបានអនុវត្តក្រោមកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាលជាដៃគូស្ថាប័នអង្គការសហប្រជាជាតិរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតដោយជះឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាសរុបចំនួន១៤១.៣៤៤ នាក់។ បុគ្គលិក Smart ជាង១៤០នាក់ បានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីកិច្ចការសង្គមទាំងនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការយកចិត្តទុកដាក់ និងផ្ដល់ត្រឡប់ទៅវិញដល់សង្គម។

នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានសម្តែងការពេញចិត្តចំពោះសមិទ្ធផលប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន Smart ដោយលោកបានលើកឡើងថា “យើងមានមោទនភាពក្នុងការក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកនិរន្តរភាព ហើយយើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការឈានទៅមុខបន្ថែមទៀត។ ប្រតិបត្តិការរបស់ពួកយើងធ្វើឡើងប្រកបទៅដោយតម្លាភាពផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងអ្នកពាក់ព័ន្ធ ព្រមទាំងមានការចូលរួមយ៉ាងសកម្មក្នុងការកសាងមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចនិងសង្គមឌីជីថល។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សម្ពោធនេះក្រុមហ៊ុនបានទទួលនូវមតិវិជ្ជមានពីអ្នកចូលរួម និងដៃគូរបស់ខ្លួនដែលបានទទួលស្គាល់ពីឥទ្ធិពលនិងអត្ថប្រយោជន៍ដែលក្រុមហ៊ុនសម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការនានា។ ការកោតសរសើរពីសំណាក់ដៃគូនេះបង្ហាញជាសក្ខីភាពនៃភាពជោគជ័យរបស់ក្រុមហ៊ុន Smart ក្នុងការជំរុញយុទ្ធនាការប្រកបដោយនិរន្តរភាព និងការបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗ។ នេះក៏ជាសក្ខីភាពបង្ហាញពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Smart ថា ជាដៃគូដែលអាចទុកចិត្តបានពោរពេញដោយទំនួលខុសត្រូវហើយនេះបានបង្កើតជាទំនុកចិត្តលើកិច្ចសហការបន្ថែមទៀត៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


