ព័ត៌មានជាតិ
អ្នកលក់កាហ្វេដាក់ថង់ ឬកាហ្វេហ្វីនកើនឡើង ខណៈកាហ្វេប្រេនប្រឈមធ្លាក់ចុះទីផ្សារ
កាហ្វេដាក់ថង់ ឬកាហ្វេហ្វីន កំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលចិត្តទទួលទានកាហ្វេ នារយៈពេលចុង ក្រោយនេះ ស្របពេលដែលសេដ្ឋកិច្ចមិនសូវអំណោយផល ការចំណាយទៅលើកាហ្វេប្រេនៗ បានធ្លាក់ចុះមួយកម្រិត។

លោក កៀត ម៉ានិត អ្នកលក់កាហ្វេហ្វីន នៅក្បែរវិទ្យាល័យសន្ធរម៉ុក ឈ្មោះ «ប៉ាវ ប៉ាវ កាហ្វេហ្វីន» បានលើកឡើងថា កត្តាដែលធ្វើឱ្យការហ្វេនេះ ចេញជារូបរាង ផ្តើមពីការចូលចិត្តញាំកាហ្វេ។ ចំពោះការផ្ដួចផ្ដើមគំនិតចាប់មុខរបរនេះ ដំបូង ឡើយមានលក្ខណៈតូចតាចប៉ុណ្ណោះ។ ប៉ុន្តែដោយមានមហិច្ឆតា លោក និងភរិយា បានយកចិត្តទុកខ្ពស់ចំពោះរសជាតិ និងរបៀបឆុង ដោយមានក្បួនខ្នាត ពិសេសអាចរក្សាបាននូវរសជាតិដើមបានទៀតផង។
លោក កៀត ម៉ានិត បានរៀបរាប់បន្តថា «សម្រាប់ស្ថានភាពបច្ចុប្បន្ននេះ ខ្ញុំគិតអំពីតម្លៃ និងរសជាតិជារឿងសំខាន់ខ្លាំង ណាស់ ហើយខ្ញុំបានគិតដល់តម្រូវការរបស់មនុស្ស និងការចំណាយ មនុស្សបច្ចុប្បន្ន មិនអាចទទួលទានកាហ្វេប្រេនៗ រាល់ថ្ងៃនោះទេ សម្រាប់អ្នកមានចំណូលមធ្យមនៅឡើយ»។
ថ្លែងប្រាប់កម្ពុជាថ្មី លោកបានបន្តទៀតថា សព្វថ្ងៃលោកមានបួនទីតាំងហើយ ដោយក្នុងមួយទីតាំងអាចលក់បានចន្លោះ ពី ៤០ ទៅ ៥០ កែវនៅក្នុងមួយថ្ងៃ។ ក្នុងនោះពីរប្រភេទគឺតម្លៃ ៣៥០០ រៀល ក្នុងមួយកែវ និងតម្លៃ ២៥០០រៀល សម្រាប់ការដាក់ថង់។
បរិមាណនៃការលក់ បូកផ្សំជាមួយនឹងតម្លៃ លោក ម៉ានិត អាចទទួលបានប្រាក់ចំណេញប្រហែលជាង ១០ម៉ឺនរៀលក្នុង មួយថ្ងៃ។ ទោះបីជាមុខរបរមួយនេះតូចតាចក៏ពិតមែន ប៉ុន្តែលោកបានជួយផ្ដល់ការងារបានមួយចំនួនផងដែរ សម្រាប់ ពលរដ្ឋខ្មែរ។
ស្របពេលដែលកាហ្វេលក់តាមចិញ្ចើមផ្លូវ តាមរទេះ តាមម៉ូតូ រីកសុះសាយស្ទើរគ្រប់ទីកន្លែង ក្រឡេកទៅមើលកាហ្វេ ប្រេន ដែលមានហាងធំៗ បំពាក់ដោយម៉ាស៊ីនត្រជាក់ បានធ្លាក់ចុះទីផ្សារជាលំដាប់ និងមួយចំនួនបានបិទទ្វារ ដោយ សារមិនអាចទប់ការចំណាយប្រចាំខែបាន។ ប៉ុន្តែហាងកាហ្វេប្រេន ដូចជា Amazone Brown និង Starbucks ជាដើម នៅតែឈរជើងនឹង ដោយភាគច្រើនទាក់ទាញបានអ្នកដែលមានកម្រិតជីវភាពធូរធា។
ទោះយ៉ាងណា ក្នុងកាលៈទេសៈដែលស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលដូចសព្វថ្ងៃនេះ អ្នកនិយមកាហ្វេភាគច្រើន ក៏បានងាកទៅទទួលទានកាហ្វេដែលមានតម្លៃសមរម្យ និងរសជាតិអាចទទួលយកបាន។
ទន្ទឹមនឹងការរីចម្រើននៃមុខរបរខ្នាតតូចនេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងជំរុញលើកកម្ពស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។ វិស័យមីក្រូធុនតូច និងមធ្យម បានរួមចំណែកក្នុងចរន្តសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ជាដើម៕
អត្ថបទ៖ ផល ធារិត

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


