ព័ត៌មានជាតិ
ឈ្នះទៀតហើយ ! យុវជនម្នាក់នៅខេត្តស្វាយរៀង ឈ្នះរង្វាន់ ១០០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ
ស្វាយរៀង ៖ បន្ទាប់ពីបានប្រគល់រង្វាន់ធំ១០០លានរៀល ដល់អតិថិជនម្នាក់ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ រួច តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តរកឃើញអ្នកមានសំណាងឈ្នះរង្វាន់ធំបន្ទាប់ម្នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង។

សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវរូបនេះមានឈ្មោះ សុន រត្ថា ភេទប្រុស អាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិត្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជួបជាមួយក្រុមការងារដែលចុះប្រគល់រង្វាន់ធំ១០០លានរៀលដល់លំនៅដ្ឋាន យុវជន សុន រត្ថា បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងមានទម្លាប់ទទួលទានភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវជាប់ជាប្រចាំ។ ដោយឡែកសម្រាប់ការឈ្នះរង្វាន់នូវទឹកប្រាក់១០០លានរៀលនេះ ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតបន្ទាប់ពីលោករៀបចំទីតាំងសម្រាប់ក្មេងលេងកម្សាន្តនៅក្នុងវត្ត ខេត្តព្រៃវែង នារដូវបុណ្យភ្ជុំបិណ្ឌរួច ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់នៅក្នុងវត្តទទួលទាន លុះនៅពេលគាស់ក៏ឃើញមានរង្វាន់ ១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម លោកក៏ពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ស្រែកប្រាប់អ្នកនៅជុំវិញខ្លួន និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

យុវជន សុន រត្ថា បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់ធំ១០០លានរៀលនេះ លោកនឹងយកមួយចំនួនជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន។

ជាចុងក្រោយ យុវជន សុន រត្ថា ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


