ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ រៀបចំវេទិកាដោយឡែកមួយ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ទស្សនាការប្រណាំងទូក
ក្រសួងទេសចរណ៍ រៀបចំវេទិកាដាច់ដោយឡែកមួយ សម្រាប់តែផ្ដល់ជូនភ្ញៀវទេសចរអន្តរជាតិ ទស្សនាការប្រណាំងទូក នៅក្នុងព្រះរាជពិធីអុំទូក សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តនៅក្នុងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ វេទិកាដែលរៀបចំឡើងដោយក្រសួងទេសចរណ៍នេះ គឺមានទីតាំងនៅខាងជើងនឹងវេទិកាកិត្តិយសស្ថិតខាងមុខព្រះបរមរាជវាំង។

ក្រសួងទេសចរណ៍ ក៏នឹងធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរអន្តរជាតិទាំងនោះ ដូចជាការចែកជូនភេសជ្ជៈ និងបំពាក់ទូរទស្សន៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងនោះ បានទស្សនាការផ្សាយផ្ទាល់ចេញពីទូរទស្សន៍ជាតិកម្ពុជា នូវសកម្មភាពការប្រណាំងទូក បណ្ដែតប្រទីប សំពះព្រះខែ និងការផ្សព្វផ្សាយអំពីគោលដៅសក្ដានុពលទេសចរណ៍ផ្សេងៗទៀត៕

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


