ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មជាង ៤ ម៉ឺនកន្លែង សម្រាប់បម្រើវិស័យធំៗ ចំនួន ៣
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីតម្រូវការកម្លាំងពលកម្មចំនួន ៤០២១០ កន្លែង សម្រាប់បម្រើទៅលើវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ ចំណោមកម្លាំងពលកម្មជាង ៤ ម៉ឺនកន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការច្រើនជាងគេ គឺមានចំនួន ២១៧៩៤ កន្លែង វិស័យសេវាកម្ម ៦៦៣៩ កន្លែង និងវិស័យកសិកម្ម ១១៧៧៧ កន្លែង។ ក្នុងនោះនៅខេត្តរតនគីរីមានតម្រូវការផ្នែកកសិកម្មចំនួន ៨៤០០ កន្លែង ខេត្តកំពង់ស្ពឺមាន ៧៧៩៩ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៧៧៣៩ កន្លែង និងសេវាកម្ម ៦០ កន្លែង រាជធានីភ្នំពេញមាន ៥១៩៣ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ២២២៣ កន្លែង និងសេវាកម្ម ២៩៧០ កន្លែង ក្រចេះមាន ៣២៤៤ ក្នុងនោះមានឧស្សាហកម្ម ១០០២ កន្លែង សេវាកម្ម ១ កន្លែង និងកសិកម្ម ២២៤១ កន្លែង កំពង់ចាមមាន ៣១៤៦ កន្លែង ក្នុងនោះមានឧស្សាហកម្មចំនួន ៣១២៧ កន្លែង និងសេវាកម្ម ១៩ កន្លែង កណ្តាលមាន ២៨០២ កន្លែង ក្នុងនោះឧស្សាហកម្មចំនួន ២៧៣២ កន្លែង និងសេវាកម្ម ៧០ កន្លែង ខេត្តព្រះសីហនុមាន ១៥៥៤ កន្លែង ក្នុងនោះឧស្សាហកម្មចំនួន ១៣៤៨ កន្លែង និងសេវាកម្ម ១០៦ កន្លែង បន្ទាយមានជ័យ ១៤៥៤ កន្លែង ក្នុងនោះឧស្សាហកម្មចំនួន ៨៤៣ កន្លែង និងសេវាកម្ម ៦១១ កន្លែង ស្វាយរៀងមាន ១៣៤៩ កន្លែង ក្នុងនោះឧស្សាហកម្ម ១០៩២ កន្លែង និងសេវាកម្ម ២៥៧ កន្លែង ពោធិ៍សាត់មាន ១១៧៣ កន្លែង ក្នុងនោះឧស្សាហកម្មមានចំនួន ៣០៦ កន្លែង និងសេវាកម្មចំនួន ៨២៧ កន្លែង និងខេត្តផ្សេងៗមាន ៤០៩៦ កន្លែង ក្នុងនោះឧស្សាហកម្មមាន ១៣៨២ កន្លែង សេវាកម្ម ១៥៧៨ កន្លែង និងកសិកម្ម ១១៣៦ កន្លែង។

ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៤ ម៉ឺននាក់ នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមានអ្នកបញ្ជាម៉ាស៊ីនដេរមានចំនួន ១៦៥៣០ កន្លែង កម្មករចម្ការដំណាំចំនួន ១១៦០៩ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ១៨៥៣ កន្លែង អ្នកតំណាងលក់ផ្នែកពាណិជ្ជកម្ម ១៣៣៥ កន្លែង កម្មករក្នុងផលិតកម្ម ១១៤៥ កន្លែង អ្នកដុសខាត់លោហៈ អ្នកក្រឡឹងកង់ អ្នកសំលៀងឧបករណ៍ ១០០០ កន្លែង កម្មករវេចខ្ចប់ដោយដៃ ៩៣៥ កន្លែង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត ៦៩១ កន្លែង បុគ្គលិកបញ្ជូនទិន្នន័យ ៥០០ កន្លែង អ្នកចែកបៀ អ្នកកាន់បញ្ជីទឹកប្រាក់ អ្នកស៊ីសង និងអ្នកធ្វើការខាងល្បែង ២៣៩ កន្លែង និងមុខរបរផ្សេងៗ ៤៣៧៣ កន្លែង។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ក្រសួងការងារ បានស្វែងរកការងារជូនដល់យុវជនបានជាង ៣ ពាន់នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


