ព័ត៌មានជាតិ
វិស័យឯកជន រំពឹងថា ក្រោយការចូលរួមកម្មវិធីបណ្ដុះបណ្ដាល យុវជន ១លាន ៥សែននាក់ នឹងក្លាយជាកម្លាំងពលកម្មដ៏សកម្ម
តំណាងក្រុមការងារអង្គការវិជ្ជាជីវៈ នៃវិស័យឯកជន បង្ហាញក្ដីរំពឹងថា យុវជន ១លាន ៥សែននាក់ ក្រោយការចូលរួមកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងក្លាយជាកម្លាំងពលកម្មដ៏សកម្ម ប្រកបដោយជំនាញប្រសើរជាងមុន។ ការលើកឡើងនេះ បានធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧកញ៉ា ណាង សុធី តំណាងក្រុមការងារអង្គការវិជ្ជាជីវៈ មានប្រសាសន៍ថា វិស័យឯកជន ប្រកាសចូលរួម និងគាំទ្រនូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលបានដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ កម្មវិធីនេះ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧកញ៉ា ណាង សុធី មានប្រសាសន៍បន្តថា «វិស័យឯកជន រំពឹងថា យុវជន ១លាន ៥សែននាក់ នឹងក្លាយជាកម្លាំងពលកម្មដ៏សកម្ម ប្រកបដោយជំនាញប្រសើរជាងមុន ចូលរួមយ៉ាងពេញលេញជាមួយនយោជក ក្នុងការជំរុញផលិតភាព កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើននូវសុខដុមរមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលយុវជនទាំងនោះ នឹងចេះធ្វើជាក្រុមស្រលាញ់វិជ្ជាជីវៈរបស់ខ្លួន និងមានឥរិយាបថ ជាពលរដ្ឋល្អ»។
តំណាងក្រុមការងារអង្គការវិជ្ជាជីវៈរូបនេះ បានបញ្ជាក់ទៀតថា វិស័យឯកជន គាំទ្ររាជរដ្ឋាភិបាល ក្នុងការលើកលក្ខខណ្ឌ និងបរិយាកាសការងារ ឲ្យកាន់តែប្រសើរ។ ម្យ៉ាងទៀត ក្នុងនាមផ្នែកឯកជន ពិតមានមោទនភាព ដែលបានចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយខាងលើនេះ ដែលជាជំហានទីមួយ គឺតាមរយៈការចុះអនុស្សារណៈ យោគយល់គ្នា ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពី កិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


