ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសឲ្យសិស្សានុសិស្សមកចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី ១៥ វិច្ឆិកា នេះតទៅ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យសិស្សានុសិស្សដែលមានអាយុ ៦ ឆ្នាំ មកចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗ គ្នា ចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។

យោងតាមសេចក្ដីណែនាំស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងក្របខណ្ឌស្តង់ដារសាលារៀនគំរូ ចុះថ្ងៃទី ១៤ វិច្ឆិកា បានណែនាំឲ្យសាលារៀនផ្សព្វផ្សាយ និងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនចាប់ពីអាយុ ៦ ឆ្នាំ ឬយ៉ាងតិច ៧០ ខែ (គិតត្រឹមថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣) ដោយបែងចែកភារកិច្ចទទួលខុសត្រូវក្នុងការចងបដា និងពាក្យស្លោកនៅតាម ទីប្រជុំជនធ្វើការអំពាវនាវដល់មាតាបិតា ឬអ្នកអាណាព្យាបាល ឲ្យនាំកូនគ្រប់អាយុមកចុះឈ្មោះចូលរៀនបានគ្រប់ៗ គ្នា (ដោយភ្ជាប់មកជាមួយសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅ គ្រួសារ ឬ សៀវភៅស្នាក់នៅ ឬសំបុត្រពេទ្យ) ហើយទន្ទឹមនឹងនេះ ត្រូវសម្របសម្រួលឲ្យអស់លទ្ធភាព ដោយធ្វើយ៉ាងណាឲ្យកុមារចំណាកស្រុកបានចុះឈ្មោះចូលរៀនគ្រប់ៗគ្នា ព្រោះថាការចុះឈ្មោះចូលរៀន ត្រូវអនុវត្តចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ក្រសួង បានបន្តថា ការប្រារព្ធពិធីបើកបវេសនកាលជាផ្លូវការប្រារព្ធនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ ដោយគ្រប់សាលារៀនត្រូវរៀបចំចងបដាពាក្យស្លោកអបអរសាទរថ្ងៃបើកបវេសនកាលឲ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំ ឬមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាជ្ញាធរដែនដី តំណាងសហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាល ចូលរួម។
ឆ្នាំសិក្សា ២០២៣-២០២៤ ត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ និងបញ្ចប់ទៅវិញ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ តាមកាលបរិច្ឆេទដូចខាងក្រោម ដោយវិស្សមកាលតូច ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


