ព័ត៌មានជាតិ
ប្រេងសាំងធ្លាក់សល់២៩៥០រៀល ខណៈប្រេងម៉ាស៊ូតចុះមកនៅ២៥៥០រៀល ក្នុងមួយលីត្រ
តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន២៩៥០រៀល ក្នុងមួយលីត្រសម្រាប់សាំងធម្មតានិង២៥៥០រៀល ក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី០២វិច្ឆិកាបានឲ្យដឹងថា តម្លៃនេះបើធៀបនឹងរយៈពេលពីរសប្តាហ៍មុនឃើញថា មានការថយចុះ៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតថយចុះ៥០រៀលដូចគ្នាក្នុងមួយលីត្រ។ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវលក់តម្លៃ៣១១០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតានិង២៧៣០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។

ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានតម្លៃបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន៤សេនដុល្លារក្នុងមួយលីត្រ។ ដូច្នេះថ្លៃលក់រាយព្រះឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នឹងចុះមកនៅ២៩៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតានិង២៥៥០រៀល ក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។


សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះនៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតែប៉ុណ្ណោះ អាស្រ័យហេតុនេះសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ទនៈទាំងអស់ប្រតិបត្តិតាមការចាំបាច់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ព័ត៌មានបឋម ហេដ្ឋារចនាសម្ព័ន្ធខូចខាតប្រមាណ ៦៧០គីឡូម៉ែត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


