Connect with us

ព័ត៌មានជាតិ

ដើម្បីផ្តល់បទពិសោធន៍ នៃការទូទាត់ប្រាក់កាន់តែងាយស្រួល ក្រុមហ៊ុន Visa បានបើកដំណើរការកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពគណនី Visa តាមពេលវេលាជាក់ស្ដែងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

បានផុស

នៅ

កម្មវិធី​ធ្វើ​បច្ចុប្បន្នភាព​គណនី Visa ផ្តល់​ព័ត៌មាន​បញ្ជាក់​អត្តសញ្ញាណ​ពេញ​មួយ​ជីវិត ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជីវករ​ជាមួយ​ប្រសិទ្ធភាព នៃ​ប្រតិបត្តិការ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អត្រា​ជោគជ័យ នៃ​ប្រតិបត្តិការ ដោយ​អតិថិជន​មិនចាំបាច់​តម្រូវ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​របស់​កាត​ឥណទាន​នៅ​លើ​ប្រភេទ​ថ្នាល​ឌីជីថល​ផ្សេងៗ​គ្នា​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ បាន​ប្រកាស​ពី​ការពង្រីក​វិសាលភាព​នៃ​កម្មវិធី​ធ្វើ​បច្ចុប្បន្នភាព​គណនី Visa តាម​ពេលវេលា​ជាក់ស្តែង ដែល​យើង​ហៅ​កាត់​ថា (VAU) ទៅកាន់​ទីផ្សារ​ដែល​បានជ្រើសរើស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​[1] ដើម្បី​សម្រួល​បទពិសោធន៍​នៃ​ការទូទាត់​ប្រាក់​សម្រាប់​អាជីវករ និង​អតិថិជន​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ដោយ​ផ្តល់ឱ្យ​ម្ចាស់​កាត​នូវ​អត្តសញ្ញាណ​តែមួយ​សម្រាប់​មួយជីវិត​។ ការដាក់ឱ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​មួយ​នេះ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អ្នកប្រើប្រាស់ និង​អាជីវករ​ក្នុង​តំបន់ នឹង​មាន​សិទ្ធិ​ចូល​ប្រើ VAU បាន​ភ្លាមៗ លើ​ប្រភេទ​សេវាកម្ម​ខ្លះ​ក្នុងចំណោម​សេវាកម្ម​ជាច្រើន​ទៀត​ដូច​ជា សេវាកម្ម​ដឹកជញ្ជូន ទូទាត់​សេវា​ទឹក​ភ្លើង​ប្រចាំខែ​។​ល។

គាំទ្រ​ដោយ​បច្ចេកវិទ្យា​របស់ ក្រុមហ៊ុន Visa កម្មវិធី Real Time VAU បាន​ជួយ​ដោះស្រាយ​បញ្ហា​នៃ​ការ​ទូទាត់​ជូន​ដល់​អាជីវករ ដែល​ប្រឈមមុខ​ជាមួយ​ការ​បដិសេធ​ការ​ទូទាត់​ពី​សំណាក់​អតិថិជន​លើ​ការប្រើប្រាស់ កាត​ឥណ​ពន្ធ និង​កាត​ឥណទាន​ដែល​ផុតកំណត់ ឬ​កំពុង​ស្នើសុំ​ធ្វើ​កាត​ថ្មី ដោយ​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​លម្អិត​លើ​កាត​របស់​អតិថិជន​ដែល​បាន​រក្សាទុក​បាន​យ៉ាង​ងាយស្រួល​តាម​ពេលវេលា​ជាក់ស្តែង​។ នៅពេលដែល​អាជីវក​រដាក់​ស្នើការ​ទូទាត់ កម្មវិធី Real Time VAU នឹង​ពិនិត្យ​ភ្លាមៗ​សម្រាប់​ព័ត៌មាន​លម្អិត​ចុងក្រោយ​របស់​កាត ហើយនឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​លើ​សំណើ​ការទូទាត់​ជាមួយនឹង​ព័ត៌មាន​លម្អិត​របស់​កា​ត​ដែល​បានធ្វើ​បច្ចុប្បន្នភាព កាត់បន្ថយ​អត្រា​ការបដិសេធ​លើ​ប្រតិបត្តិការ​ដោយ​ម្ចាស់​កាត​ដែល​ធ្វើ​ឲ្យ​ការលក់​មានការ​ថយចុះ​។ កម្មវិធី Real Time VAU ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ជា​លើកដំបូង​ដោយ​ក្រុមហ៊ុន Visa នៅ​អាមេរិក​ខាងជើង ក្នុង​ឆ្នាំ ២០១៧ និង នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ ២០២២។

អ្នកស្រី Ivana Tranchini នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​យើង​បានឃើញ​ប្រទេស​កម្ពុជា ទទួលយក​ដំណោះស្រាយ​ទូទាត់​តាមរយៈ​ឌីជីថល​យ៉ាង​ឆាប់រហ័ស ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​វិវឌ្ឍន៍​ឌីជីថល​របស់ខ្លួន​។ សម្រាប់​ក្រុមហ៊ុន Visa យើង​ប្តេជ្ញា​ផ្តល់នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​សម្រួល​បទពិសោធន៍​នៃ​ការទូទាត់ និង​មធ្យោបាយ​ក្នុងការ​បង់ប្រាក់ និង​ទទួល​ប្រាក់​ដ៏​ល្អ​បំផុត​” ។ អ្នកស្រី​បន្តទៀតថា​៖ “​កម្មវិធី VAU មាន​មុខងារ​សម្រួល​ដ​ល់​ការទូទាត់ ដែល​ផ្តល់​សិទ្ធ​អំណាច​ឲ្យ​អាជីវករ​អាច​ដំណើរ​ប្រតិបត្តិការ​បាន​យ៉ាង​ងាយស្រួល​លើ​ឯកសារ​កាត ដោយ​ប្រើប្រាស់​អត្តសញ្ញាណ​ព័ត៌មាន​កាត​របស់​អតិថិជន​ដែល​បាន​រក្សាទុក​ក្នុង​ថ្នាល (card-on-file) ជួយ​ជំរុញ​ការលក់​ឱ្យមាន​ការកើនឡើង បង្កើន​បទពិសោធន៍​នៃ​ការទូទាត់​ប្រាក់​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរឡើង ស្រប​ពេលដែល​ម្ចាស់​កាត​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបញ្ជាក់​អត្តសញ្ញាណ​តែម្តង នឹង​ប្រើ​បាន​ពេញ​មួយជីវិត​”។

លោក T.R. Ramachandran, ប្រធាន​ផ្នែក​ដំណោះស្រាយ​ផលិតផល​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របស់​ក្រុមហ៊ុន Visa បាន​និយាយថា​៖ “​នៅពេលដែល​សុពលភាព​កាត​មានការ​ផុតកំណត់ ការជំនួស​កាត​ថ្មី គឺមាន​ភាពចាំបាច់​ណាស់ ដោយសារតែ​វា​ជា​ផ្នែក​មួយ​នៃ​ការការពារ​ការ​ក្លែងបន្លំ និង​ការពង្រឹង​សុវត្ថិភាព​កាត យើង​ទទួលស្គាល់ថា អ្នកប្រើប្រាស់​តែងតែ​ប្រឈមមុខ​នឹង​ភាពរអាក់រអួល​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​កាត នឹងត្រូវ​រៀបចំ​ការទូទាត់​ដោយ​ស្វ័យប្រវត្តិ​ឡើងវិញ​ជាច្រើន រៀងរាល់​ពីរ​បី​ឆ្នាំ​ម្តង​នៅពេលដែល​ពួកគាត់​ទទួលបាន​កាត​ថ្មី​” ។ ការបើក​ដំណើរការ​កម្មវិធី Real Time VAU សហការ​ជាមួយ​ដៃគូ​របស់​យើង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក នឹង​ជួយ​សម្រួល​ដំណើរការ​មួយ​នេះ ខណៈ​បន្ត​រក្សាបាន​នូវ​កម្រិត​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត​។ តាមរយៈ​ការផ្តល់ជូន​អាជីវករ​នូវ​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ គឺ​យើង​កំពុងផ្តល់​សិទ្ធ​អំណាច​ឱ្យ​ពួកគាត់ អាច​បង្កើន​ប្រាក់ចំណូល​ពី​អត្រាកំណើន​នៃ​ប្រភេទ​អតិថិជន​ដែល​ប្រើប្រាស់​កាត នឹង​ផ្តល់នូវ​បទពិសោធ​នៃ​ការទូទាត់​ដែល​ល្អឥតខ្ចោះ ស្រប​តាម​ការរំពឹងទុក​របស់​អតិថិជន​សម័យនេះ​”។

អាជីវករ និង​អ្នកប្រើប្រាស់​កំពុង​ធ្វើ​ចំណាក​កាន់តែ​ឆ្ងាយ​ពី​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ទៅ​ប្រើ​ប្រាស់​ការទូទាត់​តាមរយៈ​អេឡិចត្រូនិក និង​កាត តាមរយៈ​ការរីក​សុះសាយ​នៃ​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless និង​សេវាកម្ម​អន​ឡាញ​។ ទោះជា​យ៉ាងណាក៏ដោយ ដំណើរការ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​នៃ​អត្តសញ្ញាណ​ដោយ​ដៃ​នៅពេល​កាត​ផុតកំណត់ ឬ ការធ្វើ​បច្ចុប្បន្នភាព​ផ្សេងៗ​ទៀត ក៏​ជាការ​ខកចិត្ត​ក្នុងអំឡុងពេល​នៃ​ការធ្វើ​ប្រតិបត្តិការ​នៃ​ការទូទាត់​ផងដែរ​។ តាមរយៈ​ការ​សម្របសម្រួល​ការផ្លាស់​ប្តូរ​ព័ត៌មាន​គណនី​ដែល​បានធ្វើ​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព​រវាង​ពាណិជ្ជករ​ដែល​ចូលរួម និង​អ្នកចេញ​កាត កម្មវិធី Visa VAU ផ្តល់​សិទ្ធ​អំណាច​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ ក្នុងការ​ផ្តល់ជូន​នូវ​បទពិសោធន៍​នៃ​ការទូទាត់​ដែល​ល្អឥតខ្ចោះ​ស្របតាម​ការរំពឹងទុក​របស់​អតិថិជន ជំរុញ​ការពេញចិត្ត និង​ភក្តីភាព នឹង​អាច​បង្កើន​ប្រាក់ចំណូល​ពី​ការលក់​ទាំងមូល។

ក្រុមហ៊ុន Visa បាន​ចាប់​ដៃគូ​ជាមួយ​ច្រក​ផ្លូវ​ទូទាត់​ប្រាក់​សកល​ចំនួន​បួន រួមមាន – Adyen, Checkout.com, Stripe និង Worldpay – ដើម្បី​បើក​ដំណើរការ​កម្មវិធី VAU នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ Cybersource ដែលជា​ដំណោះស្រាយ​របស់​ក្រុមហ៊ុន Visa ក៏​កំពុង​ផ្តល់ជូន​កម្មវិធី VAU ដល់​អតិថិជន​ផងដែរ ដើម្បីឱ្យ​ម្ចាស់​អាជីវកម្ម​កាន់តែច្រើន​នៅ​ទូទាំង​តំបន់ អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី VAU នេះ​។ កម្មវិធី​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាពិសេស​សម្រាប់​ប្រភេទ​អាជីវកម្ម​ដូចជា សេវាកម្ម​ដឹកជញ្ជូន អាជីវ​ករលក់​ម្ហូបអាហារ និង​សេវាកម្ម​ទឹក​ភ្លើង រួមជាមួយ​សេវាកម្ម​ជាច្រើន​ទៀត ដែល​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ។

សម្រង់​សម្តី​បន្ថែម​សម្រាប់​ការប្រើប្រាស់​

លោក Warren Hayashi ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្រុមហ៊ុន Adyen

“​យើង​មាន​សេចក្តីរំភើប​រីករាយ​ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន Visa សម្រាប់​ការនាំយក​កម្មវិធី Real Time Visa Account Updater (VAU) ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ផ្អែកលើ​ការទទួលយក​បច្ចេកវិទ្យា​ដ៏​ជោគជ័យ​របស់​យើង​នៅក្នុង​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំមុន​។ ភាពជា​ដៃគូ​នេះ អាចឱ្យ​យើង​ផ្តល់​បទពិសោធន៍​ទូទាត់​កាន់តែ​ប្រសើរឡើង​សម្រាប់​អតិថិជន​របស់​យើង​នៅ​ទូទាំង​តំបន់ ដោយ​ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​លម្អិត​កាត​របស់​ពួកគេ​បាន​យ៉ាង​រលូន​ក្នុង​ពេលវេលា​ជាក់ស្តែង​។ ជាមួយនឹង​កម្មវិធី Real Time VAU យើង​អាច​កាត់បន្ថយ​ការបដិសេធ​ប្រតិបត្តិ​ការដែល​បានធ្វើ​រួច ដើម្បី​រក្សា​ប្រាក់ចំណូល និង​ធានាបាន​នូវ​បទពិសោធន៍​នៃ​ការទូទាត់​មួយ​ដែល​មិន​មានការ​រង្កៀស​ចិត្ត”។

លោក Brian Sze, អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គេហទំព័រ Checkout.com

“​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Visa ក្នុង​ការនាំយក​កម្មវិធី​ធ្វើ​បច្ចុប្បន្នភាព​គណនី Visa តាម​ពេលវេលា​ជាក់ស្ដែង (VAU) នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​ការ​រង្កៀស​ចិត្ត​សម្រាប់​អ្នកប្រើប្រាស់ ដោយ​លុបបំបាត់​ការ​ប្រឈម​នឹង​ភាព​ធុញថប់ និង​ខកចិត្ត​របស់​មនុស្ស​ជាច្រើន នៅពេលដែល​ពួកគេ​តម្រូវ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​លិខិតបញ្ជាក់​ការទូទាត់​ដោយ​ផ្ទាល់ដៃ។

ដំណោះស្រាយ​នេះ​ក៏​ជា​មធ្យោបាយ​ដ៏​ឆ្លាត​វៃ​សម្រាប់​ម្ចាស់​អាជីវកម្ម​ក្នុងការ​ទូទាត់ ដោយ​អនុញ្ញាតឱ្យ​ពួកគេ​លះបង់​ធនធាន​ដែល​ខ្វះខាត​ក្នុងការ​ជំរុញ​អាទិភាព​អាជីវកម្ម​របស់ខ្លួន ជំនួស​ឱ្យ​ការព្រួយបារម្ភ​អំពី​ការមិនទទួលស្គាល់​ប្រតិបត្តិ​ការទូទាត់​តាមរយៈ​កាត។

លោក Michael Balsamo ប្រធាន​បណ្តាញ​កាត​អន្តរជាតិ Stripe

“​សម្រាប់ Stripe ចំណាប់អារម្មណ៍​របស់​យើង គឺ​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ​។ ក្នុង​ឆ្នាំ​ចុងក្រោយ​នេះ ម្ចាស់​កាត ៤០ ភាគរយ បានស្នើ​ធ្វើ​កាត​ថ្មី ដោយសារ​កាត​របស់​ពួកគេ​ផុតកំណត់ បាត់បង់ ឬ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ធ្វើការ​ក្លែងបន្លំ ហើយ​ម្ចាស់​កាត​ភាគច្រើន​មិនបាន​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​លម្អិត​អំពី​កាត​របស់​ពួកគេ​ទៀងទាត់​នោះទេ​។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុងការ​ក្លាយជា​ដៃគូ​ដំបូង​គេ​ជាមួយ​ក្រុមហ៊ុន Visa ដើម្បី​ពង្រីក​ការធ្វើ​បច្ចុប្បន្ន​ភាព​តាម​ពេលវេលា​ជាក់ស្តែង​ដល់​ម្ចាស់​អាជីវកម្ម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ វា​នឹង​នាំមក​នូវ​បទពិសោធន៍​នៃ​ការទូទាត់​ប្រាក់​កាន់តែ​រលូន ហើយ​អតិថិជន​អាច​បញ្ចប់​ការទិញ​របស់​ពួកគេ​បាន​យ៉ាង​ឆាប់រហ័ស​នៅពេល​សាកល្បង​លើកដំបូង”។

លោក Phil Pomford, SVP, អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក Worldpay ពី FIS

“​ក្នុងនាម​ជា​អ្នកផ្តល់​ដំណោះស្រាយ​ការទូទាត់​ឈានមុខ​គេ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន Visa ដើម្បី​គាំទ្រ​កម្មវិធី Visa Account Updater Suite (VAUS) ដល់​អតិថិជន​របស់​យើង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ មហិច្ឆតា​របស់​យើង គឺ​ធ្វើការ​រួមគ្នា​ជាមួយ​ដៃគូ​របស់​យើង ដើម្បី​បង្កើនល្បឿន​ពាណិជ្ជកម្ម​សកល​សម្រាប់​ពាណិជ្ជករ និង​អ្នកប្រើប្រាស់​របស់​យើង​។ VAUS ធ្វើ​បដិវត្ត​លើ​វិធីសាស្ត្រ​ដែល​ម្ចាស់​អាជីវកម្ម​គ្រប់គ្រង​លើ​ការធ្វើ​បច្ចុប្បន្នភាព​កាត តាមរយៈ​ការធ្វើអោយ​ប្រសើរឡើង​នូវ​អត្រា​នៃ​ការអនុញ្ញាត​សម្រាប់​ការទូទាត់ និង​កាត់បន្ថយ​ការ​រង្កៀស​ចិត្ត​ពី​សំណាក់​អតិថិជន ដើម្បី​ជួយ​អាជីវករ​បង្កើន​ប្រាក់ចំណូល”។

អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​ ​ ​កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos ​ ​ ​តំណាង​ក្រុមហ៊ុន Visa

​ទូរស័ព្ទ ៖ +84 902 831 891​ ​ ​ ​ ​ទូរស័ព្ទ ៖ +855 11733368

​អ៊ី​ម៉ែ​ល​៖ [email protected] ​ ​ ​ ​អ៊ី​ម៉ែ​ល​៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម