ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា កំណើនទេសចរផ្ដល់សក្ដានុពលឱ្យវិស័យជាច្រើន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកកម្ពុជានៅក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបនៅល្ងាចថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ បានលើកឡើងថា កំណើនវិស័យទេសចរណ៍អាចប្រែក្លាយ និងផ្ដល់សក្ដានុពលឱ្យវិស័យជាច្រើនផ្សេងទៀត។

សម្ដេចបានបន្តថា ប្រជាពលរដ្ឋ ១២ ម៉ឺននាក់ ដែលមកទីនេះ ភាគតិចណាស់ដែលគាត់ខ្ចប់បាយមកទទួលទាន ហើយបើគាត់មកលេងច្រើនថ្ងៃ គាត់ប្រាកដជាទិញផលិតផលក្នុងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបន្ថែមថា៖ «សណ្ឋាគារ ភោជនីយដ្ឋាន ត្រូវកាបម្រើផ្គត់ផ្គង់ អញ្ចឹងគឺត្រូការសាច់ ត្រូវការបន្លែ និងវត្ថុធាតុដើមផ្សេងៗ ដែលជួយប្រជានេសាទយើង ដែលនៅខេត្តកែប និងកសិករដាំដំណាំ»។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការពង្រឹង ខ្សែក្រវាត់បៃត ដែលជាការពង្រឹងសកម្មភាព និងការបង្កើនផលិតផលទេសចរណ៍នៅនឹងកន្លែង ដោយខិតខំឱ្យប្រជាកសិករ និងប្រជានេសាទផ្គត់ផ្គង់នៅនឹងកន្លែង ខណៈសិប្បកម្មក៏ដូចគ្នា។
រាជរដ្ឋាភិបាលចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងបានប្រសិទ្ធិនាមថា ជាមាសបៃតង ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមតាមរយៈការបង្កើតឱកាសការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


