ព័ត៌មានជាតិ
ស.ស.យ.ក ខេត្តស្វាយរៀង និងសមាគមជនជាតិជប៉ុន រួមគ្នាបង្កើតទស្សនីយភាពវប្បធម៌ប្រពៃណីកម្ពុជា-ជប៉ុន ដ៏អស្ចារ្យលើទឹកដីអង្គរ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងសមាគមជនជាតិជប៉ុននៅកម្ពុជា បានចាប់ដៃសហការគ្នារៀបចំនូវព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងកម្ពុជា-ជប៉ុន នៅក្នុងខេត្តសៀមរាប ដើម្បីអបអរសាទរខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមគាំទ្រដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃអាទិត្យជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈ វប្បធម៌ចម្រុះដ៏អស្ចារ្យនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន។

ព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងកាទូតរវាងកម្ពុជា- ជប៉ុន បានបង្ហាញអំពីសិល្បៈវប្បធម៌ប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាត់ទុកជាផ្នែកមួយនៃការខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅតាមរយៈការផ្លាស់ប្ដូរវប្បធម៌ប្រពៃណី។


ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីនេះ មានការចូលរួមសម្តែងដោយសិល្បករ-សិល្បការិនី កម្ពុជា និងជប៉ុន ចំនួនជាង ១០០នាក់។ ផ្ទាំងទស្សនីយភាពជាច្រើនត្រូវបានសម្តែងឡើង ដូចជា ការសម្តែងវង់ភ្លេងខ្មែរចម្រុះ (កម្ពុជា) ការសម្តែង Classic/distant sound of deer (ជប៉ុន) ការសម្តែង Reison Kuroda/Smoke (ជប៉ុន) ការសម្តែង Dai Fujikura / Ai for sho (ជប៉ុន) ការសម្តែង Motoharu Kawashima / Aison-ritsu Doufu (ជប៉ុន) ការសម្តែង Classic / Dragonfly (Kse Diev) (ជប៉ុន) ការសម្តែង Yu Kuwabara / title, trio (ជប៉ុន) ការសម្តែងរបាំព្រះរាជទ្រព្យ (កម្ពុជា) ការសម្តែងល្ខោនខោល (កម្ពុជា) ការសម្តែងរបាំប្រពៃណីចម្រុះ និងទស្សនីយភាពពិសេស (កម្ពុជា) ការសម្តែង Noh (ជប៉ុន) ការសម្តែង Gagaku (ជប៉ុន) និងការសម្តែងវង់តន្ត្រីជុំគ្នារវាងសិល្បករ សិល្បការិនី កម្ពុជា-ជប៉ុន។

ទស្សនីយភាពដ៏អស្ចារ្យនៃព្រឹត្តិការណ៍នេះ ទទួលបានគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ភ្ញៀវជាតិ និង អន្តរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមទស្សនា បានបង្ហាញចំណាប់អារម្មណ៍ថា នេះ គឺជាលើកទីមួយហើយដែលពួកគាត់បានទស្សនានូវទស្សនីយភាពដ៏អស្ចារ្យបែបនេះ ដែលសម្ដែងដោយសិល្បករសិល្បការិនីខ្មែរ និងជប៉ុន នៅលើទឹកដីអង្គរ៕
ដោយ៖ ជុន កុសល
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


