ព័ត៌មានជាតិ
ពលរដ្ឋជាង២០០គ្រួសារក្នុងស្រុកឯកភ្នំ ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល
ប្រជាពលរដ្ឋចំនួន២៦៨គ្រួសារដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់ និងគ្រោះរាំងស្ងួត បានទទួលស្រូវពូជ និងអំណោយដែលជាគ្រឿងឧបភោគ បរិភោគ ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ លូ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវបម្រុងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក្នុងភូមិសាស្រ្ដស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក សុទ្ធ គីមកុលមុនី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី ទទួលបន្ទុបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក្នុងភូមិសាស្រ្ដស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន២៦៨គ្រួសារ។

នៅក្នុងពិធីនោះដែរ លោកអភិបាលខេត្តក៏បានពាំនាំនូវប្រសាសន៍ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់បំផុតដល់ជីវភាព និងសុខទុក្ខរបស់បងប្អូន ពេលដែលជួបប្រទះនូវការលំបាកនានា។ ក្រោយពីបានដឹងថា ប្រជាពលរដ្ឋនៅស្រុកឯកភ្នំមានការលំបាកដោយខ្វះខាតស្រូវពូជ ក៏ដូចជាជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទើបចាត់អោយលោក នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមកចែកជូនដើម្បីជួយសម្រាលនូវការលំបាកបានមួយកម្រិត។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត គឺមកពីឃុំ ចំនួន ៣ គឺ ឃុំព្រែកនរិន្ទ ចំនួន ៩០ គ្រួសារ ឃុំសំរោងក្នុង ចំនួន ៧ គ្រួសារ និង ឃុំព្រែកខ្ពប ចំនួន ១៧១ គ្រួសារ ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


