ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ការលែងដំណើរការរបស់កាសែតរស្មីកម្ពុជាជាព្រឹត្តិការណ៍អកុសល និងគួរឱ្យសោកស្តាយ
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានចាត់ទុកការលែងដំណើរការនៃកាសែតរស្មីកម្ពុជាជាព្រឹត្តិការណ៍អកុសល ដែលជាហេតុការណ៍គួរឱ្យសោកស្តាយខ្លាំង។ អ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកបែបនេះ ក្រោយកាសែតរស្មីកម្ពុជាបិទទ្វារលែងដំណើរការទាំងស្រុងកាលពីថ្ងៃទី០១ ខែធ្នូ។

ចំពោះការបិទទ្វារលែងដំណើរការនៃកាសែតរស្មីកម្ពុជា លោក ទេព អស្នារិទ្ធ បានវាយតម្លៃថា គឺបណ្ដាលមកពីឥទ្ធិពល និងផលវិបាកដែលកើតចេញពីរបត់នៃការវិវត្តយុគ្គសម័យឌីជីថល។លោក បានកត់សម្គាល់ឃើញ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ កំពុងទទួលរងការថមថយនូវចំនួនអ្នក អាន ទស្សនា ស្តាប់ ហើយដែលវាក៏បានប៉ះពាល់ដល់ចំណូលមួយផ្នែកដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណី បានមកពីការផ្សាយផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា។ លោក បានអះអាងថា និន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ។

តែយ៉ាងណា អ្នកនាំពាក្យរូបនេះ ក៏បានលើកគាំទ្រថា ការរីកចម្រើននៃវិស័យឌីជីថលក៏បានបង្កនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ លើសពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មានក៏បានណែនាំដល់គ្រប់ស្ថាប័នត្រូវជំរុញគុណភាពសារព័ត៌មានឲ្យប្រសើរឡើង ដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល។ ហើយការផលិតខ្លឹមសារប្រកបដោយគុណភាព លឿន មានភាពទាក់ទាញជាកត្តាចាំបាច់ បើមិនដូច្នោះទេប្រជាពលរដ្ឋនឹងជ្រើសរើសប្រភពព័ត៌មានផ្សេងជាមិនខាន។
លោក ទេព អស្នារិទ្ធ ក៏បានលើកឧទាហរណ៍ជាក់ស្តែងថា ស្របពេលដែលមធ្យោបាយនៃការផ្សព្វផ្សាយមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសការរីកចម្រើននៃបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) វិទ្យុ និងទូរទស្សន៍ជាតិ ទស្សនាវដ្តី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន បានពង្រីកលទ្ធភាព និងពង្រឹងសមត្ថភាពមន្ដ្រីដើម្បីផ្សាយព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា៖ ហ្វេសប៊ុក(Facebook) ឆាណែលតេឡេក្រាម YouTube Twitter TikTok និង Instagram ជាពិសេសពង្រឹងការផ្សាយផ្ទាល់នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកំសាន្តជាច្រើនផ្សេងទៀត ដែលបានបង្កើនការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអ្នកស្តាប់ អាន និងទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ ព្រមទាំងសោតទស្សន៍ឱ្យស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។
គួរឱ្យដឹងថា កាសែតរស្មីកម្ពុជា បានបិទទ្វារលែងដំណើរការទាំងស្រុងរាល់គ្រប់ទម្រង់នៃផ្សាយកាលពីពេលថ្មីៗនេះ ក្រោមហេតុផលគ្មានចំណូលសម្រាប់ផ្គត់ផ្គង់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


