ព័ត៌មានជាតិ
ពលរដ្ឋរាប់រយនាក់តវ៉ា សុំមិនឱ្យផ្ទេរគ្រូគណិតវិទ្យាមួយរូប ចេញពីវិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង
អាណាព្យាបាល និងអតតីសិស្សបានផ្ទុះប្រតិកម្ម និងភ្ញាក់ផ្អើល ក្រោយពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ផ្ទេរគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាម្នាក់ ចេញវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំងឲ្យទៅបំពេញការងារនៅមន្ទីរ។
អាណាព្យាបាល និងអតតីសិស្ស មិនគាំទ្រចំពោះការផ្ទេរនេះ និងបានចាត់ទុកថា នេះជារឿងមិនសមហេតុផល និងចោទជាសំនួរថា តើមានរឿងអ្វីនៅពីក្រោយការផ្ទេរគ្រូបង្រៀន ដែលមានសមត្ថភាព និងទើបទទួលបានមេដាយជាគ្រូល្អ ពីនាយករដ្ឋមន្ត្រីបែបនេះ។

យោងតាមលខិតបង្គាប់ការ ដែលចុះហត្ថលេខាដោយលោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាត់តាំងលោក ឡុង ស៊ីដាវុធ គ្រូបង្រៀនកម្រិតឧត្តម ឯកទេស គណិតវិទ្យា បច្ចុប្បន្នបង្រៀននៅ វិទ្យាល័យព្រះបាទ សុរាម្រឹត ក្រុងកំពង់ឆ្នាំង ឱ្យមកបំពេញការងារនៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង (ការិយាល័យមធ្យមសិក្សា និងចំណេះទូទៅ)។
លិខិតបង្គាប់ការនេះ បានក្លាយជាប្រធានបទក្តៅនៅក្នុងបណ្តាញសង្គមដោយមានមតិមិនពេញចិត្តចំពោះលិខិតនេះជាច្រើនបានលេចឡើង។

ក្នុងនោះ លោក សូ ករុណា ដែលជាអតីតសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត បានលើកឡើងថា លោក ឡុង ស៊ីដាវុធ ជាគ្រូល្អម្នាក់ដែរមានបទពិសោធន៍ក្នុងការបង្រៀន ក្នុងការចែករំលែកចំណេះដឹងដល់សិស្ស ហើយសិស្សពូកែគណិតវិទ្យា រូបវិទ្យា ក្នុងខេត្តភាគច្រើនក៏មានចំណែកបណ្តុះបណ្តាលមួយភាគធំពីលោកគ្រូផងដែរ។
លោក សូ ករុណា បានបន្តថា៖ “ខាងមន្ទីរអប់រំ អាចប្រាប់ពីមូលហេតុដែលដកលោកគ្រូឱ្យទៅបម្រើការនៅក្នុងការិយាល័យវិញបានទេ។ ខ្ញុំជឿជាក់ថា មន្ទីរពិតជាអាចបង្ហាញនូវហេតុផលដ៏សមស្របមួយដល់អ្នកកំពង់ឆ្នាំងយើង។ ហើយ កូនសិស្សគ្រប់រូបនឹងទទួលយកបើជាហេតុផលដែរល្អ។”

ដោយឡែក លោក ធីម រិទ្ធីស័ក្តិ ក៏បានលើកឡើងដែរថា ក្នុងនាមជាអតីតសិស្សនៃវិទ្យាល័យសុរាម្រឹត សូមគាំទ្រលោកគ្រូ ឡុង ស៊ីដាវុធ ដែលលោកបានខិតខំបង្ហាត់បង្រៀនកូនចៅអ្នកកំពង់ឆ្នាំង និងបានកសាងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗក្នុងបរិវេណវិទ្យាល័យ រហូតមានភាពរីកចម្រើនដូចសព្វថ្ងៃ និងលោកជាបញ្ញវន្តជនដែលបណ្ដុះបណ្ដាលកូនអ្នកកំពង់ឆ្នាំងជាច្រើនរូបឲ្យទទួលបានជោគជ័យ ដោយក្ដីស្រលាញ់ ក្ដីអាណិត ប្រកបដោយមេត្តាធម៌ មិនគិតពីអ្វីទាំងអស់។
ទោះបីជាយ៉ាងណា មកទល់ពីនេះ គេមិនទាន់ឃើញមានការបំភ្លឺណាពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង នៅឡើយទេ ជុំវិញប្រតិកម្មនៃការផ្ទេរលោក ឡុង ស៊ីដាវុធ គ្រូបង្រៀនគណិតវិទ្យាវិទ្យាល័យព្រះបាទសុរាម្រឹតនេះ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


