Connect with us

ព័ត៌មានជាតិ

១១ ខែនេះ រដ្ឋ ចំណាយថវិកាជាង ១៥,៨ ពាន់លានរៀល ដល់សមាជិក ប.ស.ស ជាស្ត្រីសម្រាលកូនជិត ៤ ម៉ឺននាក់

បានផុស

នៅ

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​តាវ​កាលិក​សន្តិសុខ​សង្គម នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ឱ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​វិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​ប្រមាណ​ជាង ១៥,៨ ពាន់​លាន​រៀល ដល់​សមាជិក ប​.​ស​.​ស ជា​ស្ត្រី​សម្រាលកូន​សរុប​ចំនួន ៣៩ ៣៩២ នាក់ ដែល​មាន​កូន​សរុប ៣៩ ៦៧២ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​មាន​ស្ត្រី​សម្រាល​បាន​កូន​ភ្លោះ ២ មាន​ចំនួន ២៧១ នាក់ និង​ស្ត្រី​សម្រាល​បាន​កូន​ភ្លោះ ៣ មាន​ចំនួន ៣ នាក់ ដោយ​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាល​បាន​កូន ១ ទទួល​បាន​ប្រាក់ឧបត្ថម្ភ ៨០ ម៉ឺន​រៀល កូនភ្លោះ​ពីរ​ទទួល​បាន ១ លាន ២ សែន​រៀល និង​កូនភ្លោះ​បី​ទទួល​បាន ១ លាន ៦ សែន​រៀល និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពិសេស​បន្ថែម​ពី សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥ លាន​រៀល ទៀត​ផង​ដែរ។

គួរ​បញ្ជាក់​ថា ការ​បើក​ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​សមាជិក ប​.​ស​.​ស ជា​ស្ត្រី​សម្រាលកូន​នេះ ធ្វើ​ឡើង​តាមរយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភ​ប្រាក់និងអំណោយ​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម