ខេត្តព្រះសីហនុ ប្រកាសតែងតាំង​​មន្រ្តីថ្មី ក្រោម​រដ្ឋបាល​លោក​គួច ចំរើន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ប្រកាសតែងតាំង​​មន្រ្តីថ្មី ក្រោម​រដ្ឋបាល​លោក​គួច ចំរើន

Published

on

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខេត្ត​ព្រះសីហនុដែល​មាន​ឯកឧត្តម​គួច ចំរើន ជា​អភិបាលខេត្ត បានធ្វើពិធីប្រកាសតែងតាំង​តំណែងមន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​នៅ​រដ្ឋបាល​ក្រុង​ព្រះសីហនុ។ ពិធីប្រកាសនេះធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួមពីលោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ។

មន្រ្តីដែល​តែងតាំង​ថ្មី​នៅ​ក្រុងព្រះសីហនុ​មាន​ដូច​ជា៖

១-លោកស្រី សឹង សុវណ្ណនីសមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ។
២-លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ។
៣-លោកទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ។
៤-លោកជួប សីហា ប្រធានការិយាល័យការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។
៥-លោកស្រី សាន សុម៉ាឡៃ ប្រធានអង្គភាពលទ្ធកម្ម សាលាក្រុងព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានផ្តាំផ្ញើ​មន្រ្តី​ដែល​តែងតាំងថ្មី ​ត្រូវ​យកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ តាមតួនាទីភារកិច្ចឱ្យបានហ្មត់ចត់។ ត្រូវបន្តសហការសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយរវាងថ្នាក់លើ និងថ្នាក់ក្រោមនិងបណ្ដាមន្ទីរអង្គភាពដៃគួរអភិវឌ្ឍន៍នានា។

បន្ទាប់ពីប្រកាសតែងតាំងរួច លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុថ្មី បានប្តេជ្ញាចិត្ត​ខិតខំត្រង់ត្រាប់និងអនុវត្តខ្ជាប់ខ្ជួនគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយ​គ្នា​នេះ នឹង​ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញការងារជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋជា ពិសេសទិសដៅ និងផែនការសកម្មភាពការងាររបស់រដ្ឋបាលក្រុង។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយ ទប់ស្កាត់ការឆ្លងជំងឺកូវីដដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ឬប្រទេសវៀតណាម ត្រូវរាយការមកក្រុង ស្រុក ដើម្បីមានវិធានការធ្វើចក្តាឡែស័ក ១៤ថ្ងៃជាមុន ដើម្បីធានា​កុំ​ឲ្យ​ឆ្លង​ចូលសហគមន៍៕

អត្ថបទ៖ ស៊ុយ ចាន់ធា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services