ជីវិតកម្សាន្ដ
បេសកកម្មថ្មើរជើងទៅកាន់ខេត្តសៀមរាប របស់ កុយ អេនណា ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីសាធារណជន
ថ្ងៃនេះជាថ្ងៃទី៤ ហើយ សម្រាប់ដំណើរថ្មើរជើងរបស់បវរកញ្ញាកម្ពុជាកញ្ញា កុយ អេនណា ទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីពលរដ្ឋរស់នៅតាមភូមិស្រុកដែ ខណៈបេសកកម្មនេះ កំពុងធ្វើដំណើរបន្តពីស្រុកស្គន់ ខេត្តកំពង់ចាម នៅថ្ងៃទី០៧ កញ្ញានេះ។
ក្នុងដំណើរថ្មើរជើងលើកដំបូងទៅកាន់ខេត្តសៀមរាបក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” កញ្ញា កុយ អេនណា ធ្លាប់បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលដៅធំ២ គឺផ្សារភ្ជាប់នូវការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ដែលឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយ និងរៃអង្គាសថវិកាជួយកុមារ និងជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា។

កុយ អេនណា បញ្ជាក់ថា សម្រាប់មូលនិធិ និងថវិកាដែលប្រមូលបានពីសប្បុរសជន ខ្លួននឹងយកទៅជួយឧបត្ថម្ភនៅតាមមណ្ឌលកុមារកំព្រា និងជនពិការដែលជួបការខ្វះខាត ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្នុងព្រឹត្តិការណ៍នេះដែរ សប្បុរសជនទាំងអស់អាចចូលរួមគាំទ្រក្នុងគម្រោងរបស់ខ្លួនតាមរយៈការបរិច្ចាគថវិកា ខណៈបេសកកម្ម ចាប់ពីថ្ងៃដែលចេញដំណើរពីថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៥ រហូតដល់ថ្ងៃបញ្ចប់គោលដៅ នៅខេត្តសៀមរាប។
ជាមួយគ្នានេះដែរ កញ្ញា កុយ អេនណា ក៏ធ្លាប់បានអំពាវនាវបើកទទួលការសហការឧបត្ថម្ភចំពោះបណ្តាក្រុមហ៊ុនដែលមានបំណងចង់ចូលរួមគាំទ្រនៅក្នុងបេសកកម្មរបស់ខ្លួន អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ដោយកញ្ញាទទួលដោយស្ម័គ្រចិត្ត មិនថាថវិការឧបត្ថម្ភ ឬជាកន្លែងស្នាក់នៅអាហារដ្ឋាន (នៅតាមទីតាំងគោលដៅ ដែលនាងនឹងត្រូវសម្រាករហូតដល់ខេត្តសៀមរាប) ឬសម្ភារៈជំនួយដល់ការធ្វើដំណើរជាដើម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


