ព័ត៌មានជាតិ
អង្គការទស្សនៈពិភពលោកអំពាវនាវឱ្យមានការការពារកុំឱ្យមានគ្រោះថ្នាក់បន្ថែមទៀតលើកុមារនិងសហគមន៍
អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានបង្ហាញក្ដីបារម្ភបន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជានិងថៃសាជាថ្មី និងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងការពារកុំឱ្យមានគ្រោះថ្នាក់បន្ថែមទៀត និងធានាសុវត្ថិភាព និងសុខុមាលភាពរបស់កុមារ និងសហគមន៍។

ក្នុងសេចក្ដីថ្លែងការណ៍របស់ WV ប្រចាំកម្ពុជាថ្ងៃទី៨ ខែធ្នូ បានលើកឡើងថាពេលនេះអង្គការកំពុងវាយតម្លៃពីតម្រូវការបន្ទាន់និងធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីជួយគាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់។
ក្នុងសេចក្ដីថ្លែងការណ៍នោះលើកឡើងថា៖ «អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យមានការផ្លាស់ទី និងការរំខានដល់អាយុជីវិត។ កុមារគឺជាជនងាយរងគ្រោះបំផុតក្នុងវិបត្តិនេះ»។
នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជាលោក ជេណេស អ៊ីម៉ានួអែល ហ្គីនទីញ បានបង្ហាញក្ដីបារម្ភថាអង្គការលោកទើបតែបានរៀបចំកម្មវិធីជួយស្ដារដល់កុមារ និងសហគមន៍ដែលរងផលប៉ះពាល់ពីការប៉ះទង្គិចគ្នាកាលពីចុងខែកក្កដាកន្លងទៅ ហើយអ្វីដែលកើតឡើងនៅពេលនេះគឺបានបង្កើតនូវការឈឺចាប់ និងលំបាកបន្ថែមទៀតដល់ជនស៊ីវិល។
លោកបន្ថែមថា៖ «ទស្សនៈពិភពលោក និងសហគមន៍សប្បុរសធម៌ យើងបន្តសង្ឃឹម និងបួងសួងសុំសន្តិភាពសម្រាប់ប្រទេសទាំងពីរដែលអាចរួមគ្នាស្វែងរកសន្តិភាព និងដំណោះស្រាយដែលស្ថិតស្ថេរ»។

ដោយគ្មានការប្រកាសជាមុនទាហានថៃបានបើកការវាយប្រហារមកលើកម្ពុជាតាមបណ្តោយព្រំដែនចាប់តាំងពីព្រឹកថ្ងៃទី៨ ខែធ្នូ បានបង្ខំឱ្យពលរដ្ឋខ្មែររត់ភៀសខ្លួនគេចទៅទីតាំងសុវត្ថិភាពជាបន្តបន្ទាប់ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនជាមួយថៃ៤ខេត្តបិទទ្វារសរុប ៣៧៧សាលា គ្រូបង្រៀន៣១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨ ៥៨៥នាក់។ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៩ ខែធ្នូនេះមានមនុស្សជាង២ម៉ឺននាក់បានភៀសសឹក ខណៈមនុស្ស៧នាក់ស្លាប់ និងរបួស២០នាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


