ព័ត៌មានជាតិ
សមាគមបុគ្គលិកសិក្សាខ្មែរ ថ្កោលទោសចំពោះអាចារ្យAនិងស្នើឱ្យសមត្ថកិច្ចចាត់វិធានការ
សមាគមបុគ្គលិកសិក្សាខ្មែរបានថ្កោលទោស ចំពោះអាចារ្យ A ពោលពាក្យប្រមាថគ្រូបង្រៀន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមបុគ្គលិកសិក្សាខ្មែរមួយច្បាប់ ដែលគេហទំព័រកម្ពុជាថ្មីបានទទួលមុននេះ។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ទង្វើរបស់អាចារ្យ A ជាការប្រមាថ ប្រកបដោយសម្ដីអសុរោះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ លើគោលដៅនៃវិជ្ជាជីវៈគ្រូបង្រៀនគ្រប់កម្រិត ដែលបានការពារគ្រប់គ្រងដោយច្បាប់ស្តីពីការអប់រំ ដោយលក្ខន្តិកៈនៃ ស.ប.ស.ខ និងដោយទនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ ដែលបានចាត់ទុកគ្រូបង្រៀន ជាមាតាទី២ របស់កូនចៅពួកគេ។
ក្នុងនាមសមាជិកសមាជិការជាង ១២ម៉ឺននាក់ ចាត់ទុកឧបាយកលទុក្ចចរិកនេះជាបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈយ៉ាងពិសពុល ដែលមិនអាចទទួលយកបាន និងស្នើដោយទទូចចំពោះសមត្ថកិច្ច មេត្តាពិនិត្យ និងសម្រេចចាត់វិធានការតាមផ្លូវច្បាប់ជូនសមាជិក សមាជិការសមាគម បុគ្គលិកសិក្សាខ្មែរផងដែរ។

កាលពីពេលថ្មីៗនេះអាចារ្យ A បានលើកឡើងតាមវិទ្យុអេប៊ីស៊ីថា តួនាទីរបស់គ្រូក្នុងយុគសម័យនេះគ្រូបង្រៀនសិស្សឱ្យស្អប់គណបក្សប្រជាជនតាំងពីដើមមក។ គ្រូមានតួនាទីផឹកស្រា (ផឹកស្រាជាមួយសិស្ស)គ្រូលេងតែFB អត់បង្រៀនសិស្សសោះ។ ពិសេសបានប្រើពាក្យអស្សុរសដូចជាថា គ្រូហ្នឹងធំចុយម្រាយហើយជាពិសេសតាមស្រុកស្រែមានអំណាចគ្មានអាណាធំដល់ជាដើម។ គ្រូហ្នឹងស៊ីប្រាក់ខែច្រើនជាងប៉ូលិសទាហានប៉េអឹម ដែលធ្វើការពេញ24ម៉ោង។ ចំណែកគ្រូវិញមួយឆ្នាំធ្វើការតែ៥ខែ បើបឋមវិញមួយថ្ងៃបង្រៀនតែកន្លះពេលប៉ុណ្ណោះ។ គ្រូហ្នឹងល្អទាំងអស់អាក្រក់តែមីមួយហ្នឹងប៉ុណ្ណោះ និងមានពាក្យប្រមាថជាច្រើនទៀត។
យោងតាមផេកបេះដូងគ្រូបង្រៀនកម្ពុជាបានឲ្យដឹងថា អាចារ្យ A ដៀលគ្រូទូទាំងប្រទេស ហើយកំពុងញ៉ុះញង់ឱ្យមហាជនស្អប់គ្រូ។
ផេកដដែលបានបញ្ជាក់ថា«ក្នុងនាមខ្ញុំជាគ្រូម្នាក់ពិតជាមិនអាចទទួលយកពាក្យប្រមាថទាំងអស់នេះឡើយ។អ្នកខ្លះនិយាយថាគេនិយាយតែគ្រូដែលអាក្រក់បានប្រព្រឹត្តិចឹងបើយើងល្អហើយកុំរើសដាក់ខ្លួនប៉ុន្តែអាចារ្យ Aគឺកំពុងដៀលគ្រូទាំងប្រទេសសួរថាតើក្នុងនាមយើងជាគ្រូមួយរូបដែរអាចទទួលយកបានដែរអត់»។ ផេកនោះបានស្នើសូមឲ្យក្រសួងអប់រំជួយមានវិធានការលើរឿងនេះផង៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


