ព័ត៌មានជាតិ
ពិធីបើកកម្មវិធី “ការបោះជំរំយុវជនជាសកល” លើកទី៩ ឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តសៀមរាប
ពិធីបើកកម្មវិធី “ការបោះជំរំយុវជនជាសកល” លើកទី៩ ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតីភាពនៅក្នុងពិធីនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមប្រធានបទ “ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព” ។

ការបោះជំរំយុវជនជាសកលលើកទី៩នេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីដំណើរការនៃការអភិវឌ្ឍរបស់យុវជនកម្ពុជា ក្នុងបរិបទដែលប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក៏ដូចជាចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ

នៅក្នុងពិធីបើកនេះ បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “យុវជនត្រូវទទួលបាននូវបរិបទសមស្រប ការវិនិយោគ ឱកាសចូលរួម និងការផ្តល់អំណាច ដែលអាចឱ្យយុវជនអភិវឌ្ឍន៍សក្តានុពលខ្លួនបានពេញលេញ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិលើគ្រប់វិស័យ និងក្លាយទៅជាអ្នកដឹកនាំជាតិសំខាន់ៗនាពេលអនាគត ក្នុងដំណើរឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០”។

បន្ថែមលើសពីនេះ បណ្ឌិតសភាចារ្យបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានបញ្ចេញអស់ពីកម្លាំងកាយ កម្លាំងចិត្ត រៀបចំការបោះជំរំយុវជនជាសកលលើកទី៩នេះឡើង ប្រកបដោយគុណភាព ក្នុងន័យលើកកម្ពស់គុណតម្លៃរបស់យុវជនក្នុងការអភិវឌ្ឍសង្គមជាតិ៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


