Connect with us

ព័ត៌មានជាតិ

​ស្នងការ​នគរបាលខេត្តតាកែវ​បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន៤​នាក់​ទៅ​តុលាការ​

បានផុស

នៅ

កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន​៤​នាក់​ទៅ​តុលាការ បន្ទាប់ពី​ជំនាញ​តាម​ស្រុក​ពីរ​ផ្សេងគ្នា​ចាប់​ឃាត់​ខ្លួន​បាន​និង​បញ្ជូនមក​។​

ដោយមាន​ការណែនាំ​ និង​បញ្ជា​ផ្ទាល់ពី​លោក​ឧត្តមទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ផ្សេងៗ​តាម​មូលដ្ឋាន ពិសេស​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក លោក​វរសេនីយ៍ឯក ភី ឆុន អធិការ​នគរបាល​ស្រុក​សំរោង បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្លា បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ស្លា​ខាងកើត ឃុំ​ស្លា ស្រុក​សំរោង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ំ ពន្លក ហៅ​ង៉ែត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ស្នួល ឃុំ​រវៀង ស្រុក​សំរោង​។ ដោយឡែក​វត្ថុតាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​កញ្ចប់​តូច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​ត្រូវបាន​ឃាត់ខ្លួន​នៅ​ខ្នង​ព្រែក​កា​វ៉ា​ក់ ស្ថិត​ក្នុងភូមិ​អន្លុង​មាស ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់រាប និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ល្វា​កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ២៣​និង​៤៥​នាទី​។

ជនសង្ស័យ​មានឈ្មោះ​ ១​ឈ្មោះ ឡេង លាភ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ២​ឈ្មោះ គង់ ពុ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់​រស់នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស​។​និង​ទី​៣​ឈ្មោះ ឡេង ហាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អន្លុង​តាសេក​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។

វត្ថុតាង​ដក​ហូត​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០៣​កញ្ចប់ (​ធំ​០១​កញ្ចប់​, តូច​០២​កញ្ចប់​) ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន អំពូល​សម្រាប់​ជក់​ថ្នាំញៀន​០១ ទូរស័ព្ទដៃ​០៣​គ្រឿង និង​ម៉ូតូ​០២​គ្រឿង​ផងដែរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម