ព័ត៌មានជាតិ
ចង់ដឹងខ្មែរអាចធ្វើអីបានខ្លះ? ពិព័រណ៍ ៤ ថ្ងៃ នៅកោះពេជ្រ បង្ហាញផលិតផលខ្មែររាប់រយមុខពី ២៥ ខេត្តក្រុង
ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញនាំចូលលើកទី ១៦ បានប្រកាសបើកជាផ្លូវការនៅព្រឹកមិញនេះនៅសាលពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ដែលរៀបចំឡើងរយៈពេល ៤ ថ្ងៃ ជាព្រឹត្តិការណ៍ដ៏ធំបំផុតដែលមានការតាំងបង្ហាញផលិតផលក្នុងស្រុកមកពីតាមបណ្តាខេត្ត និងតំបន់ផ្សេងៗទូទាំងប្រទេសជាឱកាសដែលពលរដ្ឋអាចស្វែងរករកផលិតផលក្នុងស្រុក ហើយក៏អាចទិញយកទៅប្រើប្រាស់តាមតម្រូវការ។
អ្វីជាគួរឲ្យចាប់អារម្មណ៍ មានផលិតផលមួយចំនួនដែលពលរដ្ឋមួយភាគធំមិនបានដឹងថា ជាផលិតផលដែលផលិតក្នុងស្រុក ដែលផលិតផលទាំងនោះមានដូចជាចំណីអាហារ ឱសថ គ្រឿងប្រើប្រាស់ និងសម្ភារៈកែច្នៃសរុបរាប់រយមុខ។







ថ្លែងនៅពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលនៅព្រឹកនេះ លោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្មបានរំលេចថា ក្នុងពិព័រណ៍មានរៀបចំស្តង់តាំងបង្ហាញផលិតផលសំខាន់ៗជាច្រើនដូចជា ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ (GI) រួមមានម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី ព្រមទាំងមានរៀបចំស្តង់តាំងបង្ហាញផលិតផលស្វាយចន្ទីកម្ពុជា ផលិតផលសូត្រ ផលិតផលហាឡាលកម្ពុជា ផលិតផលម្រេចនិងគ្រឿងទេសកម្ពុជា គ្រឿងឧបភោគ-បរិភោគ ផលិតផលម្ហូបអាហារ និងភេសជ្ជៈ គ្រឿងសម្អាងនិងតុបតែងកាយ រថយន្តនិងគ្រឿងបន្លាស់ សម្លៀកបំពាក់ ស្បែកជើងនិងសម្ភារៈធ្វើដំណើរសម្រាប់នាំចេញ គ្រឿងអលង្ការនិងត្បូងថ្មមានតម្លៃ គ្រឿងអេឡិចត្រូនិក វត្ថុអនុស្សាវរីយ៍ ទំនិញប្រើប្រាស់ទូទៅមកពីបរទេសជាដើម។
លោកបន្តថា សហគ្រាសចូលរួមសរុបចំនួន ១៣៦ ក្រុមហ៊ុន/សហគ្រាស (ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៨៦) ជាមួយស្តង់សរុបចំនួន ២៣២ ស្តង់ (ស្តង់ក្នុងស្រុកចំនួន ១៦៤ស្តង់)។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ព្រឹត្តិការណ៍ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល” បានរៀបចំឡើងចំនួន ១៥ លើករួចមកហើយ ដោយទទួលបានការគាំទ្រនិងការចូលរួមពីក្រសួងស្ថាប័ន វិស័យឯកជន និងសាធារណជនជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។
លោកបន្តថា ព្រឹត្តិការណ៍ពិព័រណ៍នេះ មិនត្រឹមតែជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសលើការស្វែងរកដៃគូវិនិយោគសម្រាប់កំណើន និងវិបុលភាពសង្គម ព្រមទាំងជាវេទិកាសម្រាប់ជួយដល់ផលិតករ ពាណិជ្ជករ និងក្រុមហ៊ុននានា ធ្វើការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួនជូនដល់សាធារណជនជាតិ-អន្តរជាតិផងដែរ។
បើតាមលោក សំហេង បូរ៉ា ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលឆ្នាំនេះ មានលក្ខណៈពិសេសជាងបណ្តាឆ្នាំកន្លងទៅ ដោយមានការចូលរួមគាំទ្រពីប្រទេសចំនួន ១៧ និងមានប្រតិភូមកពីបរទេសចូលរួមច្រើនជាងឆ្នាំមុនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ