ព័ត៌មានជាតិ
ទីលានដាក់សំរាមថ្មី ចំណាយថវិកាជិត ៥ លានដុល្លារគ្រោងដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំខាងមុខ
ទីលានទុកដាក់សំរាមស្ថិតនៅក្នុងភូមិអូត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចំណាយថវិកាសាងសង់ជិត ៥ លានដុល្លារ ត្រូវបានសាងសង់រួចរាល់ទាំងស្រុង ហើយគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់នៅដើមឆ្នាំ ២០២៤ខាងមុខ។
ទីលានដាក់សំរាមនេះ សាងសង់នៅលើផ្ទៃដីទំហំជាង ២០ ហិកតា ចម្ងាយពីទីរួមខេត្តប្រមាណជាង ១០ គីឡូម៉ែត្រ ដែលមានអាងប្រព្រឹត្តកម្មចំនួន៤ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

លោក ឈិន ឋានៈ ទីប្រឹក្សាបច្ចេកទេសសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ សំណង់ទីលានទុកដាក់សំរាមនេះ បានស្ថាបនាឡើងនៅថ្ងៃទី ០៨ ខែមេសាឆ្នាំ២០២២ និងបានបញ្ជាប់ការសាងសង់នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣នេះ ហើយក្រុមបច្ចេកទេស និងប្រគល់សមិទ្ធផលនេះទៅឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីបើកដំណើរការឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា៖ នេះជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពីប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ទទួលបានស្ថាននីយទឹកស្អាត កំពុងប្រើប្រាស់សព្វថ្ងៃនេះ ហើយទីលានចាក់សំរាមនេះក៏ត្រូវដាក់ដំណើរការឱ្យនាំយកសំរាមមកទុកដាក់ទៅតាមបច្ចេកទេស នៅដើមឆ្នាំ ២០២៤ ខាងមុខនេះដែរ។

លោកមានប្រសាសន៍ទៀតថា៖ អាជ្ញាធរពាក់ព័ន្ធត្រូវត្រួតពិនិត្យទៅលើក្រុមហ៊ុន អ្នកម៉ៅការដឹកជញ្ជូនសំរាមធ្វើយ៉ាងណាមានការទទួលខុសត្រូវ គិតអំពីផលប៉ះពាល់ តាមដងផ្លូវ នៅពេលប្រមូលដឹកមកចៀសវាងការជ្រុះរាយប៉ាយ ដែលបង្កផលប៉ះពាល់ដល់សោភ័ណភាពទីក្រុងរបស់យើង ក្នុងនាមអាជ្ញាធរនឹងធ្វើការណែនាំរឹតបន្តឹង ចំពោះអ្នកម៉ៅការប្រមូលសំរាមទាំងឡាយនេះ ដើម្បីឲ្យកត់ទុកដាក់ដឹកជញ្ជូនយ៉ាងម៉េចឲ្យមានសុវត្ថិភាព ជៀសវាងវាធ្លាក់រាយប៉ាយតាមផ្លូវ វាធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ឬបង្ករបញ្ហាផ្សេងៗទៅដល់សាធារណជន ហើយយើងនិងខិតខំធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនសំរាមនេះឱ្យមានសុវត្ថិភាពទាំងតាមដងផ្លូវ រហូតមកដល់ទីតាំងនេះទៅតាមការកំណត់។
លោក ជា ហុកលេង អភិបាលរងក្រុងស្ទឹងត្រែង ទទួលគ្រប់គ្រងផ្នែកបរិស្ថានបានទទួលស្គាល់ថា៖ ប្រការនេះលោកនឹងធ្វើការត្រួតពិនិត្យលើក្រុមហ៊ុនប្រមួលសំរាម និងណែនាំឱ្យយកចិត្តទុកដាក់និងប្រើប្រាស់រថយន្តឱ្យត្រូវទៅតាមលក្ខណៈស្តង់ដានៃការដឹកជញ្ជូន។
លោកបន្តថា៖ នៅឆ្នាំ២០២៤នេះ ក្រុមហ៊ុនត្រូវតែអនុវត្តបានល្អប្រសើរជាងឆ្នាំចាស់ ព្រោះខេត្តយើងមានទីលានទុកដាក់សំរាមត្រឹមត្រូវហើយ អាជ្ញាធរក្រុងមានរថយន្តដឹកសំរាមថ្មី មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ បញ្ជៀសផលប៉ះពាល់ផ្នែកសុខភាពសាធារណៈដែលក្រសួងបរិស្ថានកំពុងត្រូវយកចិត្តទុកដាក់ផងដែរនោះ៕


អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


