Connect with us

ព័ត៌មានជាតិ

ឆ្មាំទន្លេចុះល្បាត ដកហូតមង​ជាង ១ ម៉ឺនម៉ែត្រដុតបំផ្លាញចោល

បានផុស

នៅ

​ឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុសិ៍ត្បូងខ្លា ប៉ុស្តិ៍កោះជ្រឹម ប៉ុស្តិ៍សៀមបូក និងប៉ុស្ត៍កោះសំពាយ សហការ​ជាមួយសហគមន៍នេសាទកោះសំពាយ ស្រែក្រសាំង កោះព្រះ កោះជ្រឹម អូរម្រះ អូរច្រឡង់ និងភ្ជុល ចុះល្បាតចាប់ពីកន្ទុយកោះសន្ទុករហូត​ដល់ភូមិអូរច្រឡង់ព្រំប្រទល់ខេត្តក្រចេះ ប្រមូលវត្ថុតាមខុសច្បាប់ក្នុងដងទន្លេបានជាច្រើនប្រភេទដុតកម្ទេចចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងឆ្នាំទន្លេបានឲ្យដឹងថា កម្លាំងចម្រុះបានចុះល្បាតចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ចេញពីចំណុចស្រុកសំបូកតាមដងទន្លេមេគង្គរហូតទៅដល់ព្រំប្រទល់ខេត្តក្រចេះ។ ក្នុងប្រតិបត្តិការនេះយើងឃើញមានឧបករណ៍នេសាទល្មើសច្បាប់ជាច្រើននៅតាមអន្លង់អភិរក្សត្រីមេពូជ។

លោកប្រធានសហគមន៍នេសាទបានឱ្យដឹងដែរថា៖ មិនថាដល់រដូវបើកនេសាទ ឬបិទនេសាទនោះទេ ដើម្បីការពារត្រីមេពូជ កម្លាំងចម្រុះខាងលើនៅតែបន្តការការពារប្រើទាំងកម្លាំងកាយកម្លាំងចិត្តមិនថា ពេលយប់ឬថ្ងៃទេ បានប្រឹងប្រែងការពារធនធានជលផលឲ្យបានកាន់តែប្រសើរជាងនេះបន្តទៀត។

លោកបន្តថា នៅក្នុងប្រតិបត្តិការនេះយើងបានដកហូតមងខុសច្បាប់ក្នុងអន្លង់អភិរក្សចំនួន ១៤៣ ត្បូង ប្រវែងជាង ១ ម៉ឺនម៉ែត្រ (១១៤​ ៤០) និងដកហូតសន្ទូចចំនួន ១០៧ ខ្សែ ប្រវែង ១២៨ ៨៤ ម៉ែត្រ ស្មើនឹង ១២០0 ផ្លែ។ បច្ចុប្បន្នវត្ថុតាងដែលប្រមូលបានត្រូវបានកម្លាំងចម្រុះធ្វើការដុតកម្ទេចចោល៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម